ដឹងថាមិន​អាចរួចខ្លួន ស្លាប់ឱ្យបាន​​មុនគេ​ចាប់​

​ខេត្ត​មណ្ឌលគិរី ៖ ជនសង្ស័យ​​ជន​ជាតិ​ព្នង​ ដែល​ចាប់​រំលោភ​​សម្លាប់​ក្មេង​ស្រី​ជា​​ជនជាតិ​វៀតណាមម្នាក់​នោះ ត្រូវគេប្រទះ​ឃើញ​​ចង​.​ក​សម្លាប់​ខ្លួន ​ក្រោយ​ពី​​ដឹង​ថា មិន​អាច​គេច​ផុត​​ពី​សំណាញ់​​ច្បាប់​ ដែល​​ហេតុ​ការ​ណ៍​​នេះ​ ​កើត​នៅ​វេលា​ម៉ោង​០៧ និង​៥៧នាទី​​​ព្រឹក​ថ្ងៃ​ទី​០២ មេ​សា ២០១៦ ស្ថិតនៅ​ភូមិ​ស្រែ​​ហ៊ុយ ឃុំ​ស្រែ​ហ៊ុយ ស្រុក​កោះ​ញែក ។​

បើ​តាមររបាយ​ការ​ណ៍​​​​​នគរ​បាល​ខេត្ត​ឱ្យ​​ដឹង​​ថា បុរ​សជា​ឪពុក​​របស់​ជនសង្ស័យ​ឈ្មោះព្យូ​ល ត្រែ​ក ​អាយុ​៥៦ បានរ​ត់ទៅ​រាយ​ការ​ណ៍​​ប្រាប់​​​សមត្ថកិច្ច​ថា កូន​របស់​ខ្លួន​​បាន​ចង.កសម្លាប់​ខ្លួន និង​​មាន​​សព​ក្មេង​ស្រី​ម្នាក់​​ស្លាប់​នៅ​ក្នុងផ្ទះ​រោង​ចាំ​ស្រែក្រោយ​ផ្ទះ​ ។​ 

ប្រភព​បន្ត​ថា ក្រោយ​ពី​ទទួល​​សេចក្តី​រាយ​ការ​ណ៍​ភ្លាម​ៗ កម្លាំង​ប៉ុស្តិ៍​​ស្រែ​ហ៊ុយ និង​កំលាំង​ជំនាញ​ព្រហ្មទណ្ឌ​ស្រុក​កោះ​​ញែក បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ ធ្វើការ​ហ៊ុម​ព​ទ្ធ័ក​ន្លែ​ង​ ។ ​នៅ​​ពេល​​កម្លាំង​​ជំនាញ​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់ និង​បច្ចេកទេស​ចុះ​ទៅ​ពិនិត្យ​ បានឃើញ ក្មេងស្រី​​រង​គ្រោះ​​​​អាយុ​១២​ឆ្នាំ ជនជាតិ​វៀតណាម ​ត្រូវ​បាន​ជនសង្ស័យ​​រំលោភ​រួច​សម្លាប់​​ដោយ​អារ.​ក​​និង​កាំបិត​មុត​ចំនួន​៣​កន្លែង ដាច់​បំពង់.ក ​បណ្តាល​ឱ្យ​​ស្លាប់​នៅ​កន្លែង​កើតហេតុ ។ ​រីឯ​ជនសង្ស័យ​​ឈ្មោះ​ត្រែក​ ខ្វាក់ ​អាយុ​២៧​​ឆ្នាំ ជនជាតិ​ព្នង មុខរបរ​​ជា​កសិករ​ក្រោយ​​ធ្វើ​សកម្មភាព​រំលោភ​រួច​ បាន​ឡើង​ចង.ក​​ខ្លួនឯង​ភ្ជាប់​និង​មេ​ដំបូល​រោង​ ដោយ​ប្រើ​ខ្សែ​នីឡុង​​​ស្លាប់​នៅ​នឹង​កន្លែង​ ។

កម្លាំងនគរបាល​ជំនាញ​ សហការ​​ជាមួយ​ក្រុម​គ្រូពេទ្យ​ស្រុក ឃើញ​លើ​ខ្លួន​សព​ជនសង្ស័យ​មាន​ជាប់​ទឹកកាម រីឯ​ជន​រង​គ្រោះ​មាន​ដាច់​សន្ទះ​​ព្រហ្មចារី​យ៍ និង​មាន​ទឹកកាម​ជាប់​ក្នុង​ប្រដាប់​ភេទ ​។ ​ការ​សន្និដ្ឋាន​របស់​សមត្ថកិច្ច​ថា ពិតជា​ករណី​រំលោភ​សំ​លាប់ រួច​ចង.ក​ធ្វើ​អត្តឃាត​ខ្លួន​ឯង​យ៉ាង​ពិតប្រាកដ​​មែន ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត