អគារខ្ពស់កប់ពពក ជាច្រើន នៅសៀងហៃ ត្រូវអ័ភ្វយ៉ាងក្រាស់ លេបត្របាក់អស់ សល់តែកំពូល

ចិន៖ បន្ទាប់ពីមានអ័ភ្វយ៉ាងក្រាស់ ចុះពាសពេញ ទីក្រុងសៀងហៃ និងគ្របដណ្តប់ អគារជាច្រើនរួចមក នៅសល់តែកំពូល នៃអគារខ្ពស់កប់ពពក មួយចំនួនប៉ុណ្ណោះ ដែលមនុស្សម្នា អាចមើលឃើញ ដោយភ្នែកទទេបាន។

កាលពីពេលថ្មីៗនេះ អ្នកប្រមាញ់រូបថតម្នាក់ បានផ្តិតយកទិដ្ឋភាព ដ៏គួរឲ្យភ្ញាក់ផ្អើល និងកម្របានឃើញ នៃអគារខ្ពស់កប់ពពក «Shanghai Tower» ក្នុងទីក្រុងសៀងហៃ ដែលមានកម្ពស់ខ្ពស់បំផុត នៅក្នុងប្រទេសចិន រហូតដល់ទៅ ៦០៩ម៉ែត្រឯណោះ បានគ្របដណ្តប់ទៅដោយ អ័ភ្វយ៉ាងក្រាស និងបន្សល់ទុកតែ កំពូលនៃអគារ តែប៉ុណ្ណោះ ដែលអាចមើលឃើញ។

ជាមួយគ្នានេះដែរ សូម្បីតែអគារមជ្ឈមណ្ឌល ហិរញ្ញវត្ថុពិភពលោក «World Financial Center» ដែលមានកម្ពស់ ៤៩១ម៉ែត្រ និង អគារ Jinmao Tower ដែលមានកម្ពស់ ៣៨២ម៉ែត្រ ក៏ត្រូវបានគ្របដណ្តប់ ដោយអ័ភ្វយ៉ាងក្រាស់នោះផងដែរ។ ជាងនេះទៅទៀត អគារ Oriental Pearl Tower ដែលមានកម្ពស់ ៤៦៧ម៉ែត្រ ក៏ទទួលរងលទ្ធផលដូចគ្នាផងដែរ។

គួរបញ្ជាក់ផងដែរថា ដោយសារតែ កម្រិតអ័ភ្វបានធ្លាក់ចុះខ្លាំងពេក បណ្តាលឲ្យចរាចរណ៍ និងជើងហោះហើរក្នុងស្រុក រងផលប៉ះពាល់យ៉ាងខ្លាំង ខណៈកម្រិតមើលឃើញ នៅក្នុងទីក្រុង ក៏បានធ្លាក់ចុះ យ៉ាងខ្លាំងផងដែរ នៅវេលាម៉ោង ៦ព្រឹក៕

ប្រភព ៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត