ម៉ៅ ហាជី យកថ្ងៃកំណើត យកបាយនិងទឹក ចែកជូនប្រជាពលរដ្ឋ ខ្វះខាត នៅខេត្តបាត់ដំបង

ភ្នំពេញៈ តារាចម្រៀងដែលដុះ ពន្លកលើវិថីសិល្បៈ តាមរយៈការប្រលងក្នុងកម្មវិធី Cambodia idol លោក ម៉ៅ ហាជី មួយរយៈពេលក្រោយនេះ ហាក់ពើបប្រទះរឿង រ៉ាវអាស្រូវ ពាក់ព័ន្ធថាលោក មានប្រពន្ធ មានកូនមុនឡើង ប្រឡងចម្រៀង ហើយក្រោយពី បានវិវត្តន៍ខ្លួន ជាតារាចម្រៀង ល្បីលោកបានលែងលះ ប្រពន្ធកូនចោល ធ្វើខ្លួនជាប្រុសកំលោះរួច ។ 

បន្ទាប់ពីមានព័ត៌មានបែបនេះ បោកបក់លើលោកហើយ លោកមិនបាន ចេញមុខ បកស្រាយជុំវិញព័ត៌មាន ចចាមអារ៉ាមបែបនេះឡើយ ផ្ទុយទៅវិញលោកបែរ ជាយកថ្ងៃខួបកំណើតរបស់ខ្លួន យកអំណោយបន្តិចបន្តួច ទៅចែកជូនដល់ ប្រជាពលរដ្ឋ ខ្វះខាតនៅខេត្តបាត់ដំបង ។

តាមរយៈ Facebook របស់តារាចម្រៀងដែល ជ្រកក្រោម ផលិតកម្មថោន លោក ម៉ៅ ហាជី បានបង្ហោះឲ្យឃើញពីសកម្មភាព របស់លោក និងមិត្តភក្តិ ដែលធ្វើដំណើរទៅ ខេត្តបាត់ដំបងរួម ជាមួយសារដែលសរសេរថា « ថ្ងៃនេះទី៤ ខែមេសា គឺជាថ្ងៃកំណើតរបស់ខ្ញុំ ខ្ញុំមានបាយប្រអប់ នឹងទឹកបន្តិចបន្តួចចែកជូន ដល់បងប្អូនដែល ត្រូវការបាយទាំងនេះ វាមិនឆ្អែតរហូតនោះទេ តែសង្ឃឹមថា និងមានបងប្អូន ដែលមានទឹកចិត្តល្អ ចែកជូនបន្តទៀតចុះ សុំទោសមិត្តភក្ត័នឹង fan នៅភ្នំពេញផង ដែលចង់រៀបចំកម្មវិធី អោយតែខ្ញុំមិនបាននៅ អរគុណដែលតែងតែ លើកទឹកចិត្តខ្ញុំរហូត » ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload