ហាត់ប្រាណ​ហួស​កម្រិត ផ្តល់​ផល​អាក្រក់​ដល់​សុខភាព​បេះដូង

ជា​ទូទៅ​ការ​ហាត់ប្រាណ​ផ្តល់​អត្ថ ប្រយោជន៍​ចំពោះ​សុខភាព ជា​ពិសេស​ការ​ហាត់ប្រាណ​ដោយ​រត់​គឺ​ផ្តល់​អត្ថ ប្រយោជន៍​ច្រើន​ដល់​សុខភាព​បេះដូង ។ ប៉ុន្តែ​ផ្ទុយ​មក​វិញ ប្រសិនជា​ការ​ហាត់ប្រាណ​នោះ​ប្រើ​កម្លាំង​ច្រើន​ហួសប្រមាណ អត្ថប្រយោជន៍​អាច​នឹង​បាត់បង់ ។

ក្រុម​អ្នក​ស្រាវជ្រាវ​បាន​អះអាង​ថា ការ​ហាត់ប្រាណ​ដោយ​រត់​ច្រើន​ជាង​៦,៤​គីឡូម៉ែត្រ​ក្នុង​មួយ​ថ្ងៃ​ឬ​ច្រើន​ជាង​៤៨​គីឡូម៉ែត្រ​ក្នុង​មួ​យស​ប្តា​ហ៍​អាច​ផ្តល់​ផល​គ្រោះថ្នាក់​ដល់​សុខភាព​គួរ​ឱ្យ​បារម្ភ ជា​ពិសេស​បណ្តា​បុគ្គល​ដែល​ទើប​រួច​រស់​ជីវិត​ពី​ជំងឺ​គាំងបេះដូង ។

តាម​លោក Paul Williams និង​លោក Paul Thompson ដែល​បាន​ដឹកនាំ​ការ​ពិសោធ​លើ​អ្នក​ទើប​រួច​រស់​ជីវិត​ពី​ជំងឺ​គាំងបេះដូង ២៤០០​នាក់​ថា អ្នក​ដែល​ហាត់ប្រាណ​ច្រើន​ហួសកំណត់ អត្រា​ថយ​ចុះ​នៃ​ហានិភ័យ​ស្លាប់​ពី​ជំងឺ​បេះដូង​បាន​ឡើង​ដល់​ចំណុច​មួយ​គួរ​ឱ្យ​បារម្ភ ។ អ្នក​ទាំង​២​បន្ត​ថា អត្ថប្រយោជន៍​ទាំងឡាយ​ចាប់ផ្តើម​ធ្លាក់​ចុះ​ក្នុង​ចំណោម​អ្នក​ដែល​ហាត់ប្រាណ​ដោយ​ការ​រត់​ច្រើន​ជាង​៤៨​គីឡូម៉ែត្រ​ក្នុង​មួ​យស​ប្តា​ហ៍ ។ រីឯ​ក្នុង​ចំណោម​អ្នក​ហាត់ប្រាណ​ដោយ​ថ្មើរជើង​វិញ អត្ថប្រយោជន៍​ដែល​បាន​បាត់បង់​ត្រូវ​បាន​គេ​មើលឃើញ​ចំពោះ​អ្នក​ដែល​ដើរ​ច្រើន​ជាង​៧៤​គីឡូម៉ែត្រ​ក្នុង​មួ​យស​ប្តា​ហ៍ ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​រួម ក្រុម​អ្នក​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា លទ្ធផល​លើក​នេះ​បាន​ស្តែង​ឱ្យ​ឃើញ​ថា អត្ថប្រយោជន៍​នានា​ជុំវិញ​ការ​រត់​ឬ​ដើរ​ពិត​ប្រាកដជា​មិន​បាន​កើនឡើង និង​ថា អត្ថប្រយោជន៍​នោះ​ស្ថិត​លើ​កម្រិត​ខ្លះ​ពោល​គឺ​ការ​រត់​ប្រហែលជា​៤៨​គីឡូម៉ែត្រ​ក្នុង​មួ​យស​ប្តា​ហ៍ កំណើន​ហានិភ័យ​ពិតជា​បាន​កើត​មាន ។ ដោយឡែក ការ​រត់​ក្នុង​លក្ខណៈ​ជា​កីឡា​ប្រកួត​ក៏​បាន​បង្ហាញ​ឱ្យ​ឃើញ​ពី​កំណើន​ហានិភ័យ​ផង​ដែរ ។

ជា​ទូទៅ បណ្តា​អ្នកជំនាញ​បាន​ណែនាំ​ថា ការ​ហាត់ប្រាណ​ដែល​ផ្តល់​នូវ​អត្ថប្រយោជន៍​ចំពោះ​រាង​កាយ​និង​សុខភាព​បេះដូង​គឺជា​ការ​ហាត់ប្រាណ​ណា​ដែល​ប្រើ​រយៈពេល​២​ម៉ោង​កន្លះ​ក្នុង​មួ​យស​ប្តា​ហ៍ (​ប្រើ​កម្លាំង​មធ្យម​)​និង​ការ​ហាត់ប្រាណ​រយៈពេល​៧៥​នាទី​ក្នុង​មួ​យស​ប្តា​ហ៍​(​ប្រើ​កម្លាំង​ខ្លាំង​) ៕

ប្រភព៖ everyday

  • ហាត់ប្រាណ​ហួស​កម្រិត ផ្តល់​ផល​អាក្រក់​ដល់​សុខភាព​បេះដូង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/04/05  Category:សុខភាព
Tags: