សញ្ញា​ទាំង១១ដែល​អាច​បញ្ជាក់​ថា​នាង​មិន​ស្មោះ​ត្រង់

អ្នក​ជំនាញ​ម្នាក់​មាន​ឈ្មោះ​ថា​ Dr. Suess បាន​មាន​ប្រសាសន៍​ថា​​”​តើ​អ្នក​ដឹង​ទេ​ថា​​​នៅ​ពេល​ដែល​អ្នក​មិន​អាច​គេង​លក់​ព្រោះ​តែ​​គិត​ដល់​នរណា​ម្នាក់​នោះ​មាន​ន័យ​ថា​អ្នក​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​គេ​ទាំង​ស្រុង​ហើយ ។ តែ​ពេល​ខ្លះ​អ្នក​មិន​អាច​គេង​លក់​ដូច​គ្នា​នៅ​ពេល​អ្នក​ចាប់​ផ្ដើម​សង្ស័យ​​ថា​តើ​ភរិយារបស់​អ្នក​លួច​លាក់​ក្បត់​អ្នក​ពី​ក្រោយ​ខ្នង​ឬ​ក៏​អត់។

​នៅ​ពេល​ដែល​លោក​អ្នក​​ស្រលាញ់​នរណា​ម្នាក់ ​លោក​អ្នក​ច្បាស់​ជា​សង្កេត​មើល​គ្រប់​ទង្វើ​ គ្រប់​សកម្មភាព​របស់​នាង​។ នៅ​ពេល​ដែល​អ្វី​ៗ​ដែល​នាង​ធ្វើ​ហាក់​ខុស​ប្លែក​ពី​សព្វ​ដង​អ្នក​នឹង​ចាប់​ផ្ដើម​សង្ស័យ​លើ​នាង​។​

ការ​សិក្សា​ស្រាវ​ជ្រាវ​មួយ​បាន​ប្រមូល​ផ្ដុំ​នូវ​សញ្ញា​ទាំង​១២ ដែល​អាច​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ភរិយា​របស់​អ្នក​មាន​ចិត្ត​មិន​ស្មោះ​ត្រង់​ចំពោះ​អ្នក​ឡើយ។ ទោះ​ជា​យ៉ាង​ក្ដី​​មាន​ស្ត្រី​មួយ​ចំនួន​មាន​ទម្លាប់​ទាំង​១២​នេះ​ពិត​មែន​ តែ​នាង​ពុំ​មាន​ចិត្ត​ក្បត់​អ្នក​ឡើយ។ ម៉្លោះ​ហើយ​ដើម្បី​អោយ​ដឹង​ច្បាស់​លោក​អ្នក​គួរ​តែ​ហ៊ាន​សួរ​​នាង​​អោយ​ដឹង​ស​ខ្មៅ​ដើម្បី​ចៀស​វាង​នូវ​ការ​យល់​ច្រឡំ​ទាំង​ឡាយ។​

ចូរ​ក្រឡេក​មើល​ទម្លាប់​ទាំង​១២​នោះ​ដូច​តទៅ៖

១. នាង​តុប​តែង​ខ្លួន​ខុស​ពី​ធម្មតា​

សញ្ញា​ទាំង១១ដែល​អាច​បញ្ជាក់​ថា​នាង​មិន​ស្មោះ​ត្រង់

នេះ​គឺ​ជា​សញ្ញា​មួយ​ដែល​​អាច​បញ្ជាក់​អោយ​ដឹង​ថា​​នាង​ចង់​អោយ​ខ្លួន​នាង​មាន​ភាព​ទាក់​ទាញ​ជាង​ធម្មតា។​ អ្នក​តែង​សម្គាល់​ថា​នាង​តែង​តែ​តែង​ខ្លួន​មុន​ពេល​ចេញ​ទៅ​ក្រៅ​​ហាក់​បី​ដូច​ជា​ទៅ​បង្អួត​សម្រស់​ដាក់​នរណា​ម្នាក់​​ដូច​ពេល​ដែល​អ្នក​ទាំង​ពីរ​ចាប់​ផ្ដើម​ទាក់​ទង​គ្នា​អញ្ចឹង។ ប្រសិន​បើ​អ្នក​តែង​សង្កេត​ឃើញ​នាង​បែប​នេះ​ ហើយ​ស្រប​ពេល​នោះ​ដែរ​នាង​មិន​ត្រូវ​ការ​ការ​សរសើរ​ពី​អ្នក​ទេ​នោះ​ ប្រាកដ​ជា​មាន​អ្វី​មិន​ធម្មតា​ហើយ។​

២. នាង​មាន​ខោអាវ​ខាង​ក្នុង​ស្អាត​ប្លែក​ខុស​ពី​ធម្មតា

សញ្ញា​ទាំង១១ដែល​អាច​បញ្ជាក់​ថា​នាង​មិន​ស្មោះ​ត្រង់

 

ជាមួយ​នឹង​ទម្លាប់​នៃ​ការ​​តែង​ខ្លួន ការ​មាន​ខោអាវ​ក្នុង​ស្អាត​ប្លែក​ក៏​ជា​សញ្ញា​នៃ​ភាព​ខុស​ប្លែក​របស់​នាង​ដែរ។ បើ​សិន​ជា​ពេល​នាង​នៅ​ជាមួយ​អ្នក​ នាង​តែង​ស្លៀក​ពាក់​ខោអាវ​ក្នុង​ដូច​សព្វ​ដង ហើយ​ពេល​ដែល​អ្នក​មិន​នៅ​នាង​ស្លៀក​ពាក់​ខោ​អាវ​ក្នុង​មួយ​ឈុត​ស្អាត​ផ្សេង​ទៀត​ អាច​មាន​ន័យ​ថា​នាង​ស្លៀក​ពាក់​វា​អោយ​នរណា​ម្នាក់​ថ្មី​ហើយ​។

៣.​​ នាង​បង្កើត​មិត្ត​ថ្មី​

សញ្ញា​ទាំង១១ដែល​អាច​បញ្ជាក់​ថា​នាង​មិន​ស្មោះ​ត្រង់

 

ចូរ​ដឹង​អោយ​ច្បាស់​ថា​តើ​មិត្ត​ស្រី​របស់​អ្នក​មាន​មិត្តភ័ក្ដិ​ប្រភេទ​ណា​ខ្លះ ព្រោះ​ថា​បើ​នាង​មាន​មិត្តភ័ក្ដិ​ថ្មី​មិន​ល្អ មាន​ចិត្ត​មិន​ស្មោះ​ត្រង់ គេ​អាច​នឹង​អុជអាល​អោយ​អ្នក​ទាំង​ពីរ​បែក​គ្នា​បាន។​ ពួកគេ​ទាំង​ពីរ​អាច​នឹង​មិន​សូវ​និយាយ​គ្នា​ប៉ុន្មាន​ទេ​ តែ​ពួកគេ​ឧស្សាហ៍​ទៅ​ក្រៅ​ជាមួយ​នឹង​គ្នា​ហើយ​ធ្វើ​ខ្លួន​ដូច​មនុស្ស​ដែល​នៅ​ទំនេរ​។ អ្វី​ដែល​កាន់​អាក្រក់​ជា​នេះ​ទៀត​គឺ​នាង​មាន​មិត្តភ័ក្ដិ​ថ្មី​ជា​មនុស្ស​ប្រុស​ដោយ​មិន​អោយ​លោក​អ្នក​ដឹង។

៤. នាង​លែង​​ប្រាប់​អ្នក​អំពី​រឿង​រ៉ាវ​របស់​នាង

សញ្ញា​ទាំង១១ដែល​អាច​បញ្ជាក់​ថា​នាង​មិន​ស្មោះ​ត្រង់

 

មនុស្ស​ស្រី​តែង​តែ​ចង់​អោយ​មាន​អ្នក​ស្ដាប់​​អំពី​រឿង​រ៉ាវ​ទុក្ខ​សោក​ក៏​ដូច​ជា​រឿង​រ៉ាវ​សប្បាយ​ចិត្ត​របស់​នាង​ ជាពិសេស​មនុស្ស​ដែល​នាង​ស្រលាញ់ ព្រោះ​ថា​វា​អាច​ធ្វើ​អោយ​នាង​មាន​អារម្មណ៍​កក់ក្ដៅ​និង​ពុំ​មាន​ភាព​ភ័យ​ខ្លាច។​ យ៉ាង​ណា​មិញ​ ប្រសិន​បើ​នាង​លែង​ប្រាប់​អ្នក​ពី​រឿង​រ៉ាវ​ទាំង​នោះ​ មាន​ន័យ​ថា​ប្រហែល​ជា​មាន​អ្នក​ណា​ផ្សេង​ដែល​នាង​ចែក​រំលែក​រឿង​រ៉ាវ​ទាំង​នោះ​ទៅ​កាន់​ហើយ។​ មួយ​វិញ​ទៀត​ប្រសិន​ បើ​សិន​ជា​នៅ​ពេល​អ្នក​សួរ​នាង​អំពី​រឿង​រ៉ាវ​ទាំង​នេះ​ហើយ​នាង​បែរ​ជា​ប្រាប់​អ្នក​មិន​ច្បាស់​លាស់​នោះ ត្រៀម​ចិត្ត​អោយ​ហើយ​ទៅ​ នាង​ចាប់​ផ្ដើម​ប្រែប្រួល​ហើយ។​

៥.​ នាង​ផ្ញើ​សារ​លួច​លាក់​ទៅ​កាន់​នរណា​ម្នាក់

សញ្ញា​ទាំង១១ដែល​អាច​បញ្ជាក់​ថា​នាង​មិន​ស្មោះ​ត្រង់

 

នេះ​បញ្ជាក់​អោយ​ច្បាស់​ហើយ​ថា​ នាង​មិន​ស្មោះ​ត្រង់​ចំពោះ​អ្នក​ទេ។ នៅ​ពេល​ដែល​នាង​ងប់ងុល​នឹង​ការ​ចុច​ទូរស័ព្ទ​របស់​នាង ចូរ​អ្នក​ព្យាយាម​ស្វែង​យល់​ពី​អ្នក​ដែល​នាង​ផ្ញើ​សារ​ទៅ​កាន់។​ នៅ​ពេល​ដែល​នាង​កំពុង​តែ​សរសេរ​សារ​ទៅ​កាន់​នរណា​ម្នាក់​ ចូរ​ព្យាយាម​ទៅ​អង្គុយ​ក្បែរ​នាង​។ ប្រសិន​បើ​នាង​ខឹង​នៅ​ពេល​ដែល​អ្នក​ចង់​ដឹង​រឿង​នាង នាង​ច្បាស់​ជា​អ្វី​មិន​ស្រួល​ហើយ។​

៦. នាង​លែង​មាន​ចំណង់​ផ្លូវ​ភេទ​ជាមួយ​អ្នក

សញ្ញា​ទាំង១១ដែល​អាច​បញ្ជាក់​ថា​នាង​មិន​ស្មោះ​ត្រង់ នៅ​ពេល​ដែល​នាង​ចាប់​ផ្ដើម​ប្រែប្រួល​​ អារម្មណ៍​ផ្លូវ​ភេទ​របស់​នាង​ចំពោះ​អ្នក​ចាប់​ផ្ដើម​ចុះ​​ថយ។ នេះ​អាច​បណ្ដាល​មក​ពី​វ័យ​របស់​នាង ឬ​ក៏​មក​ពី​នាង​ចាប់​អារម្មណ៍​លើ​នរណា​ម្នាក់​ផ្សេង​ទៀត។

៧. នាង​តែង​​រក​រឿង​ឈ្លោះ​ជាមួយ​អ្នក

សញ្ញា​ទាំង១១ដែល​អាច​បញ្ជាក់​ថា​នាង​មិន​ស្មោះ​ត្រង់

ប្រសិន​បើ​នាង​តែង​ចោទ​អ្នក​ថា​ក្បត់​នាង​ដែល​ការពិត​អ្នក​មិន​បាន​ដឹង​សោះ​នោះ មាន​ន័យ​ថា​គឺ​ជា​នាង​ហ្នឹង​ហើយ​ដែល​ជា​អ្នក​ក្បត់។​

៨. នាង​លែង​ខ្វាយ​ខ្វល់​ពី​អ្នក

សញ្ញា​ទាំង១១ដែល​អាច​បញ្ជាក់​ថា​នាង​មិន​ស្មោះ​ត្រង់

សញ្ញាណ​នេះ​ក៏​អាច​បញ្ជាក់​ផង​ដែរ​ថា​នាង​លែង​មាន​អារម្មណ៍​ល្អ​ជា​មួយ​អ្នក​ហើយ។ ហេតុ​ផល​អាច​បណ្ដាល​មក​ពី​ខ្លួន​អ្នក​ផ្ទាល់ ឬ​ក៏​អាច​បណ្ដាល​មក​ពី​នាង​ចាប់​អារម្មណ៍​លើ​នរណា​ម្នាក់​ផ្សេង​ទៀត។

៩. នាង​ប្រាប់​អ្នក​ថា​នាង​លែង​សប្បាយ​ចិត្ត​នឹង​ស្នេហា​មួយ​នេះ

សញ្ញា​ទាំង១១ដែល​អាច​បញ្ជាក់​ថា​នាង​មិន​ស្មោះ​ត្រង់

មនុស្ស​ស្រី​ជា​ធម្មតា​ពូកែ​អត់​ទ្រាំ​ណាស់។ តែ​បើ​ពេល​មួយ​នាង​ឆ្អែត​ឆ្អន់​ខ្លាំង​មាន​ន័យ​ថា​លែង​ពេញ​ចិត្ត​នឹង​ទំនាក់​ទំនង​ស្នេហា​មួយ​ហ្នឹង​ហើយ។​ នាង​អាច​នឹង​ជ្រើស​រើស​ផ្លូវ​នៅ​ម្នាក់​ឯង ឬ​ក៏​រក​បុរស​ណា​ផ្សេង​មក​ជំនួស​អ្នក។

១០. នាង​លែង​ខ្វល់​តើ​ថា​អ្នក​នឹង​កំដរ​នាង​ទៅ​ណា​ដូច​មុន​ទៀត​ឬ​អត់

សញ្ញា​ទាំង១១ដែល​អាច​បញ្ជាក់​ថា​នាង​មិន​ស្មោះ​ត្រង់

ការ​ព្យាយាម​ផ្ដាច់​ខ្លួន​ចេញ​ពី​ទំនាក់​ទំនង​ស្នេហា​ មាន​ន័យ​ថា​ស្នេហា​មួយ​នោះ​ជិត​ឈាន​ដល់​ទី​បញ្ចប់​ហើយ។ នាង​លែង​ខ្វល់​ថា​អ្នក​ចង់​នៅ​ឬ​ក៏​ទៅ​ហើយ។​ ប្រសិន​បើ​នៅ​សុខ​ៗ​នាង​ស្រាប់​តែ​អោយ​អ្នក​កុំ​រវល់​ពី​ជីវិត​នាង ចូរ​ដឹង​ថា​នាង​លែង​ចង់​នៅ​ជាមួយ​អ្នក​ទៀត​ហើយ​​ព្រោះ​​ថា​នាង​អាច​នឹង​ចាប់​អារម្មណ៍​នឹង​នរណា​ម្នាក់​ផ្សេង​ទៀត​ហើយ។

១១. ចូរ​ចូល​ចិត្ត​ដើរ​សប្បាយ​ ផឹក​ស្រា

សញ្ញា​ទាំង១១ដែល​អាច​បញ្ជាក់​ថា​នាង​មិន​ស្មោះ​ត្រង់

ប្រសិន​បើ​នាង​ចាប់​ផ្ដើម​ចូល​ចិត្ត​ការ​សប្បាយ​បែប​នេះ​ដោយ​គ្មាន​វត្តមាន​របស់​អ្នក នាង​​ប្រហែល​ជា​ចង់​ចាប់​ផ្ដើម​ជីវិត​ថ្មី​ដោយ​គ្មាន​អ្នក​ហើយ។

ចូរ​ពិចារណា​អោយ​បាន​ល្អិត​ល្អន់​នូវ​រាល់​សកម្មភាព​ព្រោះ​ថា​ជួនកាល​ប្រសិន​បើ​នាង​មាន​ទង្វើ​បែប​នេះ​ក៏​ពិត​មែន​តែ​វា​ក៏​អាច​នឹង​មាន​ហេតុផល​ផ្សេង​ទៀត​មិន​មែន​ដោយ​សារ​នាង​ចង់​ក្បត់​ហើយ។ ម៉្លោះ​ហើយ​ យក​ល្អ​គួរ​តែ​​សួរ​គ្នា​នូវ​គ្រប់​រឿង​ដើម្បី​អោយ​ដឹង​ស​ខ្មៅ។

ប្រភព ៖ 

ដោយៈ Gemini Fleta

  • សញ្ញា​ទាំង១១ដែល​អាច​បញ្ជាក់​ថា​នាង​មិន​ស្មោះ​ត្រង់已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/04/05  Category:ជីវិតនិងសង្គម
Tags: