ផលិតកម្ម​ខ្មែរ​មេគង្គ ត្រៀម​សម្ពោធ​​ស្នាដៃ​​ថ្មី១ទៀត

ទស្សនិកជន​ដែល​ធ្លាប់​បាន​ទស្សនា​រឿង “រស​ជាតិ​ជីវិត” ប្រហែល​បាន​ស្គាល់​ពី​គុណភាព​នៃ​​ខ្សែភាពយន្ត​នេះ​​ហើយ លោក ម៉ាធ្យូ រ៉ូប៊ីនសុន ​​ផលិតករ​នៃ​​ខ្សែភាពយន្ត​មួយ​នេះ គ្រោង​​សម្ពោធ​​ស្នាដៃ​ថ្មី​មួយ​ទៀត​នៅ​ថ្ងៃ​ទី ០៦ ខែ មេសា ខាង​មុខ​នេះ។

 

 

ខ្សែភាពយន្ត​​​​ដែល​លោក​គ្រោង​សម្ពោធ​នោះ​មាន​ចំណង​ជើង​ថា រឿង “តម្លៃ​ស្នេហ៍” ដែល​ជា​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​​និយាយ​​ទាក់​ទង​នឹង​​ការ​​ផ្សំផ្គុំ​ គូស្រករ ដោយ​ក្នុង​សាច់​រឿង​មាន​លាយឡំ​​មនោសញ្ចេតនា កំប្លែង ការ​ស្រលាញ់ ​ជំទាស់ វាយឫក ប្រកាន់​វណ្ណៈ​ជា​ដើម។
សាច់​រឿង​ និង​គម្រោង​​សាច់​រឿង​សរសេរ​ដោយ​លោក ស្ទូអាត ឈីឆាម សរសេរ​ប៉ារ៉ូល​ដោយ​លោក ម៉ាធ្យូ រ៉ូប៊ីនសុន។ ភាពយន្ត​នេះ​មិន​មែន​ជា​រឿង​ពិត​របស់​អ្នកណាម្នាក់​ទេ ប៉ុន្តែ​គឺ​​​​​វា​ជា​ការ​បង្ហាញ​​​សភាព​ពិត​នៃ​សង្គម​​បច្ចុប្បន្ន។

 

ស្រី​ស្អាត ស៊ីន យូ​ប៊ីន និង លោក យិម សម្បត្តិ គឺ​ជា​តួអង្គ​ឯក​​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​មួយ​នេះ ជា​មួយ​គ្នា​នោះ​ដែរ ក៏​មាន​តារា​សម្ដែង​ជា​ច្រើន​នាក់​ផ្សេង​ចូល​ក៏​បាន​ចូល​រួម​សម្ដែង​ដែល​មាន ​ដូច​ជា អែន យ៉ាដាវ លោក សាវិន ហ្វីលីព កញ្ញា សុខ មុនីរក្សា ជា​ដើម។

 
ផលិតកម្ម​ខ្មែរ​មេគង្គ ត្រៀម​សម្ពោធ​​ស្នាដៃ​​ថ្មី១ទៀត

 

អ្វី​​ជា​ការ​ចាប់អារម្មណ៍​​ថ្មីៗ​នេះ រឿង​“តម្លៃ​ស្នេហ៍” មិន​ទាន់​បាន​ដាក់​បញ្ចាំង​ផ្លូវ​ការ​នៅ​ក្នុង​ស្រុក​ផង​ បាន​ឈ្នះ​ពាន​រង្វាន់​ដល់​ទៅ ៤ ពី​មហោស្រព​ភាពយន្ត​នៅ​ហូលីវូដ ហៅ​ថា Hollywood International Moving Pictures Film Festival (HIMPFF)។ តាម​ការ​ឲ្យ​ដឹង​​ពី លោ លោក ម៉ាធ្យូ រ៉ូប៊ីនសុន ពាន​​រង្វាន់​​ទាំង​៤ គឺ​មាន៖ ពាន​រង្វាន់​ “Best Editor” បាន​ទៅ​លោក តារា​សម្ដែង សៅ យឿន “Best Sound Designer” បាន​លើ​ឈ្មោះ Thavy Khorn។ ពាន​បន្ត​ទៀត​មាន ‘Best Cinematographers’ ដែល​បាន​ទៅ​លើ​​ឈ្មោះ TaingHourt Ly និង Vanna Meoun ។

 

​ផលិតកម្ម ​”ខ្មែរ​មេគង្គ” កន្លងមក ធ្លាប់​បាន​ផលិត​ខ្សែភាពយន្ត​ល្បី​​ជា​ច្រើន មាន​ដូច​ជា រឿង “រសជាតិ​ជីវិត” រឿង “បាត់ខ្លួន” និង រឿង” នៅ​កំលោះ​ដល់​ណា​ខ្ញុំ?” និង​រឿង “សន្យា​ស្នេហ៍” ជា​ដើម ដោយ​ខ្សែភាពយន្ត​ទាំង​នោះ​​សុទ្ធតែ​ត្រូវ​ទទួល​ការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន។

 

ចំពោះ​រឿង “តម្លៃ​ស្នេហ៍” វិញ​បន្ទាប់​ពី​បើក​សម្ពោធ នៅ​​ថ្ងៃ​ទី ០៦ ខែ មេសា ឆ្នាំ ២០១៦ នៅ​រោង​ភាពយន្ត Major Cineplex by Cellcard ផ្សារ​ទំនើប​អ៊ីអន រួច ខ្សែភាពយន្ត​ខាង​​លើ​ និង​​ចាក់​​បញ្ចាំង​​​ជូន​ឲ្យ​ទស្សនិកជន​​បាន​ទស្សនា ចាប់​ពី​នៅ​ថ្ងៃ​ទី១១ ខែ មេសា ឆ្នាំ ២០១៦នៅ​គ្រប់​រោង​កុន​ទំនើប​​​ទាំង​​អស់​ក្នុង​រាជធានី​ភ្នំពេញ និង ក្រុង​សៀមរាប៕

 

ផលិតកម្ម​ខ្មែរ​មេគង្គ ត្រៀម​សម្ពោធ​​ស្នាដៃ​​ថ្មី១ទៀត

 

ផលិតកម្ម​ខ្មែរ​មេគង្គ ត្រៀម​សម្ពោធ​​ស្នាដៃ​​ថ្មី១ទៀត

 

ផលិតកម្ម​ខ្មែរ​មេគង្គ ត្រៀម​សម្ពោធ​​ស្នាដៃ​​ថ្មី១ទៀត

 

ផលិតកម្ម​ខ្មែរ​មេគង្គ ត្រៀម​សម្ពោធ​​ស្នាដៃ​​ថ្មី១ទៀត

 

ផលិតកម្ម​ខ្មែរ​មេគង្គ ត្រៀម​សម្ពោធ​​ស្នាដៃ​​ថ្មី១ទៀត

 

ផលិតកម្ម​ខ្មែរ​មេគង្គ ត្រៀម​សម្ពោធ​​ស្នាដៃ​​ថ្មី១ទៀត

 

ផលិតកម្ម​ខ្មែរ​មេគង្គ ត្រៀម​សម្ពោធ​​ស្នាដៃ​​ថ្មី១ទៀត

 

អត្ថបទ៖ ខុត សីហា