ផាប់ ឃីស ត្រៀម​ចាក​ចេញ​ពី​ពិភព​សិល្បៈ

តារា​សម្ដែង​លោក​ ផាប់ ឃីស បាន​ថ្លែង​មក​កាន់ Sabay ថា​លោក​នឹង​ត្រៀម​ចាក​ចេញ​ពី​ពិភព​សិល្បៈ​ដោយ​សារ​តែ​ជីវភាព និង​ត្រូវ​ទៅ​ស្វែង​រក​អ្វី​ដែល​ថ្មី​មួយ​សម្រាប់​អនាគត។

 

“ខ្ញុំ​សោក​ស្ដាយ​ព្រោះ ខ្ញុំ​ខំ​សាង​វា​មក​យូរ​ហើយ តែ​ដោយ​សារ​តែ​ជីវភាព​ទើប​តម្រូវ​ឲ្យ​ខ្ញុំ​ធ្វើ​បែប​នេះ” ផាប់ លើក​ឡើង។

 

ផាប់ ឃីស ត្រៀម​ចាក​ចេញ​ពី​ពិភព​សិល្បៈ

 

តារា​សម្ដែង​ក្នុង​បទ​ “ពិន្ទុ១០០” ប្រាប់​បន្ថែម​ទៀត​ថា​ លោក​នឹង​ទៅ​រស់​នៅ​ប្រទេស​ថៃ​មួយ​រយៈ​ដើម្បី​រក​លុយ និង​សិក្សា​បន្ថែម​ផ្នែក​ស្ទូឌីយោ​ថត ក៏​ដូច​ជា​ផ្នែក​កាត់​ត​វីដេអូ​បន្ថែម ព្រោះ​សព្វ​ថ្ងៃ​លោក​ជា​អ្នក​ថត​រូប​អាពាហ៍ពិពាហ៍ ហើយ​ក្ដី​សុបិន​ដ៏​ធំ​មួយ​ទៀត​របស់​លោក​នោះ គឺ​ចង់​បើក​ស្ទូឌីយោ​ថត​កម្រង​អនុស្សាវរីយ​មុន​ថ្ងៃ​រៀប​ការ​ (Pre-Wedding)។

 

តោះ…!!! ស្ដាប់​ ផាប់ ឃីស រៀប​រាប់​ពី​ការ​ចាកចេញ​ពី​សិល្បៈ​ទាំង​អស់​គ្នា៖

 

អត្ថបទ៖ SAMEDY