ប្រជាជន​នឹង​តាមដាន​ប្រសិទ្ធភាព​ការងារ​របស់​រដ្ឋមន្ត្រី​ថ្មី

មនុស្ស​២៦​នាក់​ត្រូវ​បាន​សភា​ផ្តល់​សេចក្តី​ទុកចិត្ត កាលពី​ថ្ងៃ​ទី​០៤ មេ​សា ដើម្បី​ឱ្យ​ចូល​កាន់​តំណែង​ក្នុង​រាជរដ្ឋាភិបាល​។

ទាំង​ប្រមុខ​រាជរដ្ឋាភិបាល និង​ប្រជាជន​សង្ឃឹមថា ពួក​គេ​នឹង​អាច​អនុវត្ត​តួនាទី​ថ្មី​នេះ ប្រកបដោយ​ប្រសិទ្ធភាព ដើម្បី​បម្រើប្រជាជន និង​ប្រទេស​កម្ពុជា​។

ខណ​:​ដែល​មិន​មានការ​ដាក់​បញ្ចូល​មុខងារ​ថ្មី​ទៅ​ក្នុង​រាជរដ្ឋាភិបាល ការ​ផ្លាស់​ប្តូរ​ទៅ​កាន់​ក្រសួង​ថ្មី​របស់​រដ្ឋមន្ត្រី និង​រដ្ឋលេខាធិការ​ត្រូវ​បាន​រំពឹង​ថា នឹង​ធ្វើ​ឱ្យ​ពួក​គេ​អាច​ផ្លាស់​ប្តូរ​ចរិត ហើយ​ប្រឹង​ធ្វើការ​បម្រើប្រជាជន​មាន​ប្រសិទ្ធភាព​ជាង​មុន​។

អ្វី​ដែល​រដ្ឋមន្ត្រី និង​អ្នកនយោបាយ​ទាំងអស់​ត្រូវ​ទន្ទេញ​ឱ្យ​ចាំ​មាត់​នោះ គឺ​ពួក​គេ​ជា​អ្នកបម្រើ​ប្រជាជន ហើយ​មិន​ត្រូវ​ចាត់​ទុក​ប្រជាជន​ជា​អ្នកបម្រើ​របស់​ពួក​គេ​នោះ​ឡើយ​។

ដូច្នេះ​ពួក​គេ​ត្រូវ​តែ​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ធានា​ថា ប្រជាជន​នឹង​មាន​ជីវភាព​ប្រសើរ​ជាង​មុន​លើ​គ្រប់​ទិដ្ឋភាព​។

ការ​បរាជ័យ​ណាមួយ​នៅ​ក្នុង​ការ​បម្រើប្រជាជន​ឱ្យ​បាន​ល្អ​នឹង​នាំ​ឱ្យ​មាន​ផល​អាក្រក់​វិល​មក​រក​ពួក​គេ​ដោយសារ​តែ​ប្រជាជន​នឹង​លែង​បន្ត​ផ្តល់​ការ​គាំទ្រ​ផ្នែក​នយោបាយ​ដល់​ពួក​គេ​បន្ត​ទៀត​។

ប្រជាជន​នឹង​បន្ត​តាមដាន​ដោយ​យកចិត្តទុកដាក់​ដល់​សកម្មភាព​របស់​ពួក​គេ​នៅ​ក្នុង​តំណែង​ថ្មី​នេះ​។

ពួក​គេ​មិន​ត្រូវធ្វើ​ឱ្យ​ប្រជាជន និង​ប្រមុខ​រាជរដ្ឋាភិបាល គឺ​សម្តេច​តេ​ជោ ហ៊ុន សែន ខកចិត្ត​ឡើយ​៕