មុននេះបន្តិច ​សម្តេចតេជោសែន​ អញ្ជើញដល់វេទិកា​សម្ពោធអគារ​រដ្ឋបាល​សាលារាជធានីភ្នំពេញ

រាជធានីភ្នំពេញ ៖​​ដូចតាមការគ្រោងទុក ​នៅវេលាមោង៨និង៣០នាទីព្រឹកថ្ងៃទី០៥ ​មេសា ២០១៦ ​សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន​ បានអញ្ជើញជាអធិបតី​សម្ពោធអគាររដ្ឋបាលថ្មី​របស់​សាលារាជធានី​ភ្នំពេញ ។

អគាររដ្ឋបាលថ្មី​នេះសាងសង់រយៈពេលជាងមួយឆ្នាំ​ មានកម្ពស់​ ១២ជាន់ ​មានបំពាក់សម្ភារ​ការិយាល័យ ​និងមានចំណតរថយន្តក្រោមដី​ដែលអាចឲ្យរថយន្តចូលចត​បានជាង២០០គ្រឿង​៕