រំសេវ​ចំនួន ៤០ គីឡូ​រក​ឃើញ​នៅ​ហុល្លង់​ ដែល​មាន​ការ​ជាប់​សង្ស័យ​នឹង​គម្រោង​វាយប្រហារ​នៅ​ប៉ារីស​

ចំនួន​រំសេវ​ប្រមាណ​ជា ៤៥ គីឡូក្រាម ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​អគារ​មួយ​ក្នុង​ទីក្រុង Rotterdam ប្រទេស ហុល្លង់ ដែល​សង្ស័យ​ថា មាន​ជាប់​ទាក់ទង​នឹង​ការ​វាយប្រហារ​ភេរវកម្ម​ នៅ​ប្រទេស បារាំង នេះ​បើ​តាម​ព្រះរាជអាជ្ញា​ថ្លែង​នា​ថ្ងៃ​ច័ន្ទ​ម្សិលមិញ។ ជន​សង្ស័យ​បារាំង​ឈ្មោះ Anis Bahri ត្រូវ​បាន​ចាប់​ខ្លួន​នៅ​ក្នុង​ផ្ទះ​ភាគ​ខាង​ត្បូង​កាល​ពី​ថ្ងៃ​ទី ២៧ ខែ​មុន​តាម​សំណើ​តុលាការ​បារាំង​។

 

ជន​រូប​នេះ​ត្រូវ​គេ​សង្ស័យ​ថា​កំពុង​រៀប​គម្រោង​វាយប្រហារ​នៅ​បារាំង ឲ្យ​ក្រុម​រដ្ឋ​ឥស្លាម ISIS ជាមួយ​ជន​សង្ស័យ​មួយ​រូប​ទៀត​ឈ្មោះ Rada Kriket ត្រូវ​ប៉ូលិស​បារាំង​ចាប់​ខ្លួន​នៅ​ជាយ​ក្រុង​ប៉ារីស ប៉ុន្មាន​ថ្ងៃ​មុន​ចាប់​ខ្លួន Anis Bahri។ អ្នក​នាំ​ពាក្យ​ការិយាល័យ​ព្រះរាជអាជ្ញា​ជាតិ​បារាំង​ថ្លែង​ថា​ ពួក​គេ​បាន​រក​ឃើញ​រំសេវ​ចំនួន ៤៥ គីឡូ ដែល​រួម​មាន​គ្រាប់​កាំ​ភ្លើង​ ២ ប្រភេទ​ផ្សេង​គ្នា​ដែល​អាច​ប្រើ​ប្រាស់​ជាមួយ​កាំភ្លើង​វែង​ស្វ័យ​ប្រវត្តិ​ Kalashnikovs។

Author: ​ប្រែ​សម្រួល​៖ ជី លី​ស៊ុន Source: channelnewsasia.com