មុន​ពេល​រួមភេទ ​កុំភ្លេច​នឹកឃើញ​ដល់រឿង ​៤យ៉ាងនេះ!

រឿង​ផ្លូវភេទ​មិន​អាច​លេង​សើច ​និង​មិន​អើពើ​បាន​ឡើយ។ ​ផ្លូវភេទ​ជាតម្រូវការ​ដ៏សំខាន់​របស់​មនុស្ស​ប្រុស ​ប៉ុន្តែ​វាក៏​ជាកាំបិត​មុខ ២ ​ដែលអាច​បំផ្លាញ​សុខភាព​របស់អ្នក​បាន​ដែរ ​ប្រសិន​បើ​អនុវត្ត​វាមិន​បាន​ត្រឹមត្រូវ។ ​ដើម្បី​ការពារ​ខ្លួនអ្នក, ​អ្នកត្រូវ​ចងចាំ​ពីជំហ៊ាន​ទាំង ​៤ខាងក្រោម​នេះ​ គ្រប់​ពេល​ដែលអ្នក​រួមភេទ។

 

មុន​ពេល​រួមភេទ ​កុំភ្លេច​នឹកឃើញ​ដល់រឿង ​៤យ៉ាងនេះ!
១. លាងសម្អាតមុនពេល និងក្រោយពេលរួមភេទរួច
មិនថាជាបុរស ឬស្ត្រីទេ អនាម័យប្រដាប់ភេទមុន និងក្រោយពេលរួមភេទរួច ​ជារឿង​មួយសំខាន់​ណាស់។ ​ព្រោះវា​អាចជួយ​កាត់បន្ថយ​គ្រោះថ្នាក់​នៃការឆ្លង​មេរោគ​តាមរយៈ​ការរួមភេទ។

ស្ត្រីអាចលាងសម្អាតតំបន់ឯកជនជាមួយនឹងទឹកក្តៅឧណ្ហៗលាយ​ជាមួយ​អំបិល​បន្តិច​ ឬអាច​ប្រើទឹក​អនាម័យ​លាង​សម្អាត​កាន់តែ​ប្រសើរ។

យោងតាមលោកវេជ្ជបណ្ឌិត Thi Phuong Hue នៅមន្ទីរពេទ្យ Thanh Nhan ​បានឲ្យ​ដឹងថា ​គូស្វាមី​ភរិយា​ជាច្រើន​ប្រឈមមុខ​នឹងបញ្ហា​អនាម័យ ​ធ្វើឲ្យមាន​ការកើន​ឡើងនៃ​ការឆ្លង​មេរោគ​តាមរយៈ​ការរួមភេទ។

គូស្វាមីភរិយាគួរតែមានទម្លាប់មួយ ក្នុងការទៅពិនិត្យមើលអាអូនតូច, ​ពងស្វាស, ​ទ្វារមាស​មុនពេល​រួមភេទ។ ​វិធីនេះ​អាចជួយ​អ្នកឲ្យ​បានឃើញ​ដូចជា ​អាការៈ​ឈឺចាប់​ខុស​ប្រក្រតី, ​ចេញ​ពងបែក…ផងដែរ។ ​បន្ទាប់មក​អាចប្រើ​ទឹកលាង​សម្អាត​តំបន់​ឯកជន, ​កម្ចាត់​ធាតុ​កខ្វក់​ចេញ។

តែទោះបីជាយ៉ាងណា តម្រូវការពិតប្រាកដរបស់ស្ត្រី គឺមិន​ត្រូវបាញ់​ទឹក​ខ្លាំងពេក ​ពេល​លាង​សម្អាត​ទ្វារមាស​ឡើយ ​ព្រោះវា​អាចធ្វើ​ឲ្យ​បាត់បង់​បាក់តេរី​ល្អៗក្នុង​ទ្វារមាស ​ហើយងាយ​នឹងឆ្លង​មេរោគ។

២. ប្រើស្រោមអនាម័យ នៅពេលរួមភេទជាមួយគូស្នេហ៍ថ្មី
អ្នកមិនត្រូវភ្លេចប្រើរបស់ការពារ នៅពេលរួមភេទជាមួយគូស្នេហ៍ថ្មី ​(មិនមែន​ជាមួយ​ស្វាមី ​ឬភរិយា​របស់អ្នក)។

នៅពេលអ្នកមានគូស្នេហ៍ថ្មី អ្នកត្រូវប្រាកដថា រូបគេពិតជាមានសុខភាពល្អ ​គ្មានការ​ឆ្លង​មេរោគ​តាមរយៈ​ការរួមភេទ។ ​ក្នុងករណី​មិន​ប្រាកដ ​អ្នកត្រូវ​ប្រើស្រោម​អនាម័យ​ដើម្បី​ការពារ​ជាដាច់ខាត។

ប្រសិនបើអ្នកបានមិនប្រើរបស់ការពារមានន័យថា អ្នកកំពុងប្រឈម​មុខនឹង​ការឆ្លង​មេរោគ​តាមរយៈ​ការរួមភេទ​ហើយ។ ​ការមិន​បាន​ការពារ​ អាចធ្វើ​ឲ្យស្ត្រី​មាន​ផ្ទៃពោះ​បាន​យ៉ាងងាយ។

ការប្រើស្រោមអនាម័យជាវិធីដ៏សាមញ្ញបំផុត ប៉ុន្តែវាមានប្រសិទ្ធិភាពបំផុត​ក្នុង​ការ​ការពារ​ពីការ​មានផ្ទៃពោះ ​និងការពារ​ពីការឆ្លង​ជំងឺតាមរយៈ​ការរួមភេទ។ ​ចុះបើអ្នក​រួមភេទ​ដោយ​ប្រើមាត់, ​តើអ្នកគួរ​គិត​ពីការប្រើ​ស្រោម​អនាម័យ​ដែរទេ។

៣. កុំរួមភេទយូរពេក
ការរួមភេទច្រើន, រួមភេទយូរពេក ឬច្រើនដងខ្លាំងពេកក្នុងរយៈ​ពេលខ្លី​អាច​បណ្តាល​ឲ្យខូច​សុខភាព,​ ប៉ះពាល់​ដល់​ចំណង់​តណ្ហា​ផ្លូវភេទ, ​វាធ្វើឲ្យ​រាងកាយ​អស់​កម្លាំង, ​ប្រព័ន្ធ​រាងកាយ​ហត់នឿយ,​ អសមត្ថភាព​ផ្លូវភេទ, ​បណ្តាល​ឲ្យកើត​ជម្ងឺ​គ្រោះថ្នាក់​ជាច្រើន​ផ្សេងទៀត ​ជាពិសេស​ជម្ងឺស្ទះ​សរសៃ​ឈាម​បេះដូង, ​ការរួមភេទ​យូរ​អាចធ្វើឲ្យ​អាយុខ្លី ​ហើយ​ក៏អាច​បណ្តាល​ឲ្យស្លាប់​ផងដែរ។

យោងតាមវេជ្ជបណ្ឌិតលោក Hui បានឲ្យដឹងថា ការបង្កាត់ភ្លើងស្នេហ៍ច្រើនខ្លាំងពេក​ អាច​បណ្តាល​ឲ្យការ​ផ្តល់​បរិមាណ​ទឹកកាម​មិនបាន​គ្រប់គ្រាន់, ​បាត់បង់​គុណភាព, ​មិនអាច​មាន​កូនបាន។ ​វាធ្វើឲ្យ​ការផលិត​ទឹកកាម​ថយចុះ ​និងគ្មាន​ពេលវេលា​ដើម្បី​ផលិត​តាម​ធម្មតា​ម្តងទៀតបាន។

ការត្រដុសតំបន់ឯកជនញឹកញាប់ អាចបណ្តាលឲ្យប៉ះពាល់ដល់តំបន់ឯកជន​ទាំងបុរស ​និងស្ត្រី,​ ក៏ដូចជា​ធ្វើឲ្យ​មានការ​កើនឡើង​នៃជម្ងឺ​រោគស្ត្រី, ​ការរលាក ​និងការ​ឆ្លងមេរោគ។ ​ប្រសិនបើ​ការព្យា​បាល​មិនបាន​ទាន់ពេល​ទេ ​បញ្ហាជម្ងឺ​អាចនឹង​ធ្ងន់ធ្ងរ​ឡើងៗ ​ហើយ​បណ្តាល​ឲ្យគ្មានកូន។

៤. ចៀសវាងការសាកល្បងក្បាច់ថ្មី
ដើម្បីបង្កើតក្តីសុខថ្មី, ចៀសវាងការប្រើក្បាច់ដដែលៗ, ​គូស្វាមី​ភរិយា​ជាច្រើន​បាន​ព្យាយាម​សាក​ល្បង​ក្បាច់ថ្មីៗ។ ​តែទោះ​បីជា​យ៉ាងណា​ក៏ដោយ ​ប្រសិន​បើមិន​មានការ​ប្រុង​ប្រយ័ត្ន ​និងអនុវត្ត​ឲ្យបាន​ត្រឹមត្រូវ​ទេនោះ វា​អាច​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​បង្កជា​របួសស្រាល ​ឬធ្ងន់ធ្ងរ។ ​បញ្ហា​គ្រោះថ្នាក់​ញឹកញាប់​បណ្តាល​មកពី​អាអូនតូច​បុរស​កោងឡើង, ​រមួល​ខុសផ្លូវ…​បណ្តាល​ឲ្យបាក់។

កាលពីថ្មីៗនេះ អ្នកវិទ្យាសាស្ត្រប្រេស៊ីល (បានចេញផ្សាយនៅក្នុងទស្សនាវដ្តីផ្នែកតម្រងនោម) ​បាន​ប្រកាសថា ​លទ្ធផល​នៃការ​សាកល្បង​លើក្បាច់​ស៊ិចថ្មីៗ​ពិតជា​បង្កគ្រោះ​ថ្នាក់​ខ្លាំង​បំផុត។

វេជ្ជបណ្ឌិតបានធ្វើបទសម្ភាសអ្នកជំងឺសង្គ្រោះបន្ទាន់អស់រយៈពេល ១៣ឆ្នាំ​ នៅមន្ទី​ពេទ្យ​ចំនួន ​៣, ​ក្នុងទីក្រុង​ដែលមាន​ប្រជាជន ​៣លាន​នាក់ក្នុង​ប្រទេស​ប្រេស៊ីល។

អ្នកស្រាវជ្រាវបានរកឃើញថា អ្នកជំងឺ ៤៤ ករណីត្រូវបានបញ្ជូនទៅកាន់មន្ទីពេទ្យ​ដោយ​សារ​បាក់អា​អូនតូច, ​៤២​ ករណី​ត្រូវបាន​ត្រួតពិនិត្យ, ​X-rays ​និងវះកាត់។

អ្នកជំងឺបាននិយាយថា គ្រោះថ្នាក់បណ្តាលឲ្យមានការឈឺចាប់ខ្លាំង ​ព្រោះ​កោសិកា​ជាច្រើន​ប្រមូលផ្តុំ​នៅលើ​អាអូនតូច, ​ជាកន្លែង​ដែល​បុរស​សម្រេច​ទឹកកាម ​និងជា​កន្លែង​ឈឺចាប់​បំផុត ​ប្រសិន​បើបាក់វា។

យោងតាមអ្នកវិទ្យាសាស្ត្រជាច្រើនបានឲ្យដឹងថា នេះជាការព្រមានចំពោះគូស្វាមី​ភរិយា​ ដែល​ចូលចិត្ត​ជ្រើស​រើស​ក្បាច់​ស៊ិចថ្មីៗយកមក​អនុវត្ត​៕

ដោយ៖ ដារ៉ា

ប្រភព៖ Soha

* សូមជូនដំណឹង! ចំពោះបណ្តោវិបសាយថ៍ផ្សេងៗដែលយក និងចង់បាន​អត្ថបទពី គេហទំព័រមង្គលការ យើងខ្ញុំ​សូមទំនាក់ទំនងមកកាន់ ការិកាល័យនិពន្ធ +855 087 211 131 ។

* សម្រាប់ការ​ប្រឹក្សាដោយឥតគិតថ្លៃលើ​បញ្ហាដូចជា ផ្លូវភេទ ផ្លូវចិត្ត និង​ជំងឺផ្សេងៗ សូមទំនាក់​ទំនង​តាមរយៈ​ទូរស័ព្ទ +855 17 489 402 ។ សូមអរគុណ...!