មុខសញ្ញា​ប្លន់​ដ៏​កក្រើក​ក្នុង​ខេត្ត​កំពត​កន្លងមក ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​២​នាក់​ហើយ​​

មុខសញ្ញា​ប្លន់​ដ៏​កក្រើក​ក្នុង​ខេត្ត​កំពត​កន្លងមក ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​២​នាក់​ហើយ​​

កំពត​ ៖ សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​យ៉ាងសកម្ម​៣​ស្រុក​ ក្នុង​ខេត្ត​កំពត​ គឺ ស្រុក​អង្គរជ័យ ស្រុក​ឈូក និង​ស្រុក​ដងទង់ ដែល​សកម្មភាព​ប្លន់​ប្រដាប់​អាវុធ​នេះ​មាន​គ្នា​៣​នាក់ ហើយ​នៅ​ពេលនេះ​(​ថ្ងៃ​ទី​០៤ ខែ​មេសា ឆ្នាំ​២០១៦) កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន ​បាន​សហការ​គ្នា​យ៉ាង​ស្អិត​រ​មួ​ត ក្រោម​ការ​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ពី​លោក​ឧត្ដមសេនីយ៍​ត្រី​ ម៉ៅ ច​ន្ទ័​មធុ​រិ​ទ្ឋ ស្នងការ​ខេត្ត និង​បាន​ដឹកនាំ​ផ្ទាល់​រហូត​ឈាន​ទៅ​ឃាត់​ខ្លួន​ជនល្មើស​បាន​២​នាក់ និង​អាវុធ​AK​ស្វ័យ​បត់​១​ដើម ​មាន​គ្រាប់​៧​គ្រាប់។

ករណី​ប្រតិបត្តិការ​ឃាត់ខ្លួន​ជនល្មើស​ជាក់ស្ដែង​ខាងលើ ត្រូវ​បាន​លោក​វរសេនីយ៍ត្រី​ លក ញ៉ា​វ នាយរង​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ ​នៃ​ស្នងការដ្ឋាន​បាន​ឲ្យ​ដឹង​ថា នៅ​ពេល​កម្លាំង​សមត្ថកិច្ច​ស៊ើបអង្កេត​ដឹង​ថា​ជនល្មើស​ទាំង​៣​នាក់​បាន​យក​មាស​ដែល​ពួកវា​ប្លន់​បាន​ពី​ជនរងគ្រោះ​កន្លងមក​ទៅ​លក់​នៅ​ផ្សារ​ឈូក ស្ថិត​ក្នុង​ភូមិ​សត្វ​ពង ឃុំ​សត្វ​ពង ស្រុក​ឈូក ​កម្លាំង​សមត្ថកិច្ច​យើង​បាន​តាម​ប្រមាញ់​ជាប់ ​រហូត​ឈាន​ទៅ​ឃាត់ខ្លួន​ជាក់ស្ដែង​បាន​២​នាក់ រីឯ​បក្ខពួក​ជនល្មើស​ម្នាក់ ​ត្រូវ​រត់​រួច ហើយ​គេច​ខ្លួន​បាត់​តែម្តង។

លោកនាយ​រង​ការិយាល័យ​កម្រិត​ធ្ងន់​បាន​ឲ្យ​ដឹង​ទៀត​ថា ជនល្មើស​ដែល​ឃាត់ខ្លួន​បាន​ទាំង​ពីរ​នាក់​មាន​ ទី​១-​ឈ្មោះ អ៊ុក មឿ​ន ភេទ​ប្រុស ​អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ត្រពាំង​ត្នោត ឃុំ​ដំបូក​ខ្ពស់​។ ទី​២-ឈ្មោះ មួង រ៉េត ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ដងទង់ ឃុំ​ដំបូក​ខ្ពស់ ស្រុក​អង្គរជ័យ​ដូចគ្នា។

លោក​បន្ត​ទៀត​ថា ជនល្មើស​ទាំងពីរ​នាក់​ សមត្ថកិច្ច​កំពុង​ធ្វើការ​សាកសួរ​ ដើម្បី​ស្វែងរក​ព័ត៌មាន​ជុំវិញ​សកម្មភាព​ប្លន់​ក្នុងស្រុក​ទាំង​៣ នៃ​ខេត្ត​កំពត​នេះ​ប៉ុន្មាន​លើក​ ហើយ​កន្លែង​ណាខ្លះ​?។ ហើយ​ក្នុង​ពេលនេះ​ដែរ សមត្ថកិច្ច​កំពុង​ធ្វើការ​សាកសួរ​ជនសង្ស័យ​ទាំងពីរ​នាក់​បន្ត​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត៕