គង់ ចាន់​សូរិយា ទៅហើយ​មកវិញ

6 Videos


​ទស្សនិកជន​ស្ទើរតែ​ភ្លេចមុខ គង់ ចាន់​សូរិយា ទៅហើយ ពីព្រោះ​នាង​បាន​បោះបង់​អាជីព​សិល្បៈ​ចោល ដោយ​ងាក​ទៅរក​ការងារ​រកស៊ី​វិញ ដោយឡែក​ថ្មីៗ​នេះ​ស្រាប់តែ​នាង​ប្រកាសថា បាន​វិល​ចូល​សិល្បៈ វិញ ថែមទាំង​បានចេញ​មុខ​នៅលើ​ឆាក​ប្រគំ​តន្ត្រី​តាម​កញ្ចក់​ទូរទស្សន៍​នានា ។ មាន​ព័ត៌មាន​ជាច្រើន​ថា ការ វិលត្រឡប់​ចូល​សិល្បៈ​វិញ បន្ទាប់ពី​នាង​ជួប​ស្នេហា​បែកបាក់ នាង​ត្រូវ​រកប្រាក់​បន្ថែម​ដើម្បី​ចិញ្ចឹម​ក្រពះ ។

គង់ ចាន់​សូរិយា ទៅហើយ​មកវិញ

គង់ ចាន់​សូរិយា ទៅហើយ​មកវិញ

​គង់ ចាន់​សូរិយា ធ្លាប់ជា​តារា​សម្តែង​ដ៏​មាន​ប្រជាប្រិយភាព​ម្នាក់​កាលពី​ជិត​ដប់ឆ្នាំ​មុន តែ​ក្រោយមក​នាង​ក៏បាន​ចាក​ចេញពី​សិល្បៈ​ដោយ​សំងំ​រស់នៅក្នុង​ជីវភាព​ស្ងប់ស្ងាត់​ជាមួយ​គូស្នេហ៍ និង បើក​មុខរបរ​រកស៊ី​ផ្ទាល់ខ្លួន ។

គង់ ចាន់​សូរិយា ទៅហើយ​មកវិញ

ជិត​ដប់ឆ្នាំ​ហើយ​ដែល គង់ ចាន់​សូរិយា បាន​បាត់​មុខ​ពី​សិល្បៈ សម្រាប់​ឆ្នាំ ២០១៦ នេះ ស្រាប់តែ គង់ ចាន់​សូរិយា ប្រកាស​វិលត្រឡប់​ចូល​សិល្បៈ​វិញ មិនដឹងថា តើ​នាង​ជួប​បញ្ហា​អ្វីខ្លះ​នោះទេ ទើប​ធ្វើ​ឲ្យ​នាង​វិល ត្រឡប់មក​សន្សំ​ប្រាក់​កាក់ល្អិត​នេះ​ឡើងវិញ ?

គង់ ចាន់​សូរិយា ទៅហើយ​មកវិញ

​គង់ ចាន់​សូរិយា បាន​សរសេរ​សារ​នៅលើ Facebook របស់ខ្លួន កាលពី​ប៉ុន្មាន​ថ្ងៃមុន​នេះ​ថា «​ម្នាក់នេះ​ចូល​សិល្បៈ​វិញ​ហើយ គឺ​ដើម្បី​រក​ថវិកា​ជួយ​ជនក្រីក្រ​នៅ​គេហដ្ឋាន​» ។

គង់ ចាន់​សូរិយា ទៅហើយ​មកវិញ

​មិនដឹងថា ការវិលត្រឡប់​របស់ គង់ ចាន់​សូរិយា អាច​ទទួលបាន​ប្រជាប្រិយភាព ដូចជា​ពេលមុន​ឬ​យ៉ាងណា​នោះទេ ។ កន្លងមក គង់ ចាន់​សូរិយា ធ្លាប់​សម្តែង​នៅក្នុង​រឿង​ភាគ​ជាច្រើន​ឲ្យ​ទូរទស្សន៍ ពីព្រោះ​នាង​ជា​តារា​ស្រី​មួយ​ដួង​ដែលមាន​រូប​សម្រស់​ស្រស់ស្អាត ។ ក្រៅពីនេះ​នាង​ក៏​ជា​អ្នកចម្រៀង​មួយរូប​ដែលមាន​ទឹកដម​សំឡេង​ល្អ​មិន​ចាញ់​តារា​មួយចំនួន​ឡើយ ។

គង់ ចាន់​សូរិយា ទៅហើយ​មកវិញ

​រូបរាង​របស់ គង់ ចាន់​សូរិយា ពេលនេះ​ពិតជា​ប្រែប្រួល​ជាង​មុន​ខ្លាំង នារី​ដែល​ធ្លាប់មាន​រូបរាង​តូច​ស្រ​លូន ប្រែ​ទៅជា​ធាត់​បែក​សាច់​ទ្រលុកទ្រលន់ ។ បើតាម​ដឹង គង់ ចាន់​សូរិយា មានកូន​ស្រី​ម្នាក់​ដែលមាន​វ័យ​ប្រមាណ​ជាង​មួយ​ខួប ។

គង់ ចាន់​សូរិយា ទៅហើយ​មកវិញ

​មិន​ត្រឹមតែ គង់ ចាន់​សូរិយា នោះទេ ដែល​បាន​បោះបង់​អាជីព​សិល្បៈ​ចោល​ហើយ ស្រាប់តែ​ពេល​មាន​បញ្ហា​ជាមួយ​គូស្នេហ៍​របស់ខ្លួន បាន​វិល​ត្រឡប់មក​សន្សំ​ប្រាក់​ក្នុង​អាជីព​សិល្បៈ​វិញ ៕ អា​លី​ណា

គង់ ចាន់​សូរិយា ទៅហើយ​មកវិញ