Galaxy S7 លក់​​ចេញ​បាន​ជិត​​​​១០​លាន​គ្រឿង​​កាល​ពី​ខែ​មីនា​ ច្រើន​ជាង​ការ​រំពឹង​ទុក

របាយការណ៍​ចេញ​ផ្សាយ​កាល​ពី​ថ្មីៗ​នេះ​បាន​បង្ហាញ​ថា​​ចំនួន​លក់​ចេញ​នៃ​ Galaxy S7 ​មាន​ការ​កើន​ឡើង​ជា​លំដាប់​ដែល​ធ្វើ​ឲ្យ​លទ្ធផល​ទទួល​បាន​លើស​ពី​ការ​រំពឹង​ទុក​របស់​អ្នក​វិភាគ​ល្បីៗ​មួយ​ចំនួន។

 

Galaxy S7 លក់​​ចេញ​បាន​ជិត​​​​១០​លាន​គ្រឿង​​កាល​ពី​ខែ​មីនា​ ច្រើន​ជាង​ការ​រំពឹង​ទុក

 

បើ​តាម​របាយការណ៍​របស់​លោក​ Jay Yoo ​អ្នក​វិភាគ​​មួយ​រូប​ប្រចាំ​ក្រុមហ៊ុន​ Korea Investment & Securities ​បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ Samsung ទំនង​ជា​​លក់​ចេញ​ Galaxy S7 បាន​ចំនួន​​៩,៥​លាន​គ្រឿង​កាល​ពី​ខែ​កន្លង​ទៅ​​ ដែល​លើស​ពី​ការ​រំពឹង​ទុក​ដែល​មាន​ត្រឹម​ ៧​លាន​គ្រឿង​ប៉ុណ្ណោះ។ របាយការណ៍​នេះ​មិន​បាន​បញ្ជាក់​ទេ​ថា​ចំនួន​លក់​ចេញ​នេះ​មាន​ចំណែក​របស់​ Galaxy S7 Edge ដែរ​ឬ​យ៉ាង​ណា។

 

ដោយ​ឡែក​លោក​ Park Jung-hoon អ្នក​គ្រប់​គ្រង​មូលនិធិ​​នៃ​ក្រុមហ៊ុន​ HDC Asset Management ក៏​បាន​លើក​ឡើង​ដែរ​ថា​ តួលេខ​នៃការលក់​ចេញ​​ដូច​ជា​ល្អ​គ្រាន់​បើ​ ​ធ្វើ​ឲ្យ​​អ្នក​វិភាគ​ជា​ច្រើន​ ដំឡើង​តួលេខ​ដែល​ប៉ាន់​​ស្មាន​ពី​ចំនួន​លក់​​សរុបរបស់​ S7 នា​ឆ្នាំ​នេះ៕

 

ចុច​អាន៖ ដាក់​ Galaxy S7 Edge ​ត្រាំ​​ក្នុង​កែវ​​ទឹក​១៦​ម៉ោង​ លទ្ធផល​ទៅ​ជា​យ៉ាង​ណា?

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ CNBC​​​​​
​​