មិនគួរឲ្យជឿ! បុរសជនជាតិចិនម្នាក់ បង្កើតបានមនុស្សយន្ត ដូចតារាស្រី នាង Scarlett Johansson (មានវីដេអូ)

ចិន៖ បុរសម្នាក់​បានធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើល​​ ជាមួយការបង្កើតថ្មីនៃរូបរាងមនុស្សយន្ត ដែលមានមុខមាត់ស្រដៀង តារាម៉ូដែលនិងជាសម្តែងផងនោះ គឺ នាង Scarlett Johansson។

បើតាមប្រភពបានឲ្យដឹងថា បុរសខាងលើមានឈ្មោះថា Ricky Ma អាយុ៤២ឆ្នាំ បានព្យាយាមបំពេញក្តីស្រមៃរបស់គាត់ ក្នុងការបង្កើតមនុស្សយន្ត ហើយអ្វីដែលគួរភ្ញាក់ផ្អើលនោះគឺថា រូបមនុស្សយន្តដែលគាត់បានបង្កើតឡើងនោះគឺ ស្រដៀងទៅនឹងតារាស្រីសញ្ជាតិ អាមេរិក នាង Scarlett Johansson ថែមទាំងអាចចេះនិយាយបានទៀតផង។ Rick Ma បានចំណាយពេលធ្វើវាឡើងអស់រយៈពេល១៨ខែ ដែលចំណាយទឹកប្រាក់អស់ប្រមាណជា ៥០,០០០ដុល្លារអាមេរិក។ មនុស្សយន្តដែលគាត់បានបង្កើតឡើងអាចធ្វើចលនាបាន ដូចជា លើកដៃលើកជើង បង្ហាញទឹកមុខ និងថែមទាំងអាច ឆ្លើយតបនូវសំនួរខ្លីៗខ្លះៗ ពេលដែលយើងសួរផងដែរ។​ ឧទាហរណ៍ថា ពេលដែលអ្នកនិយាយទៅកាន់មនុស្សយន្តនោះថា “Cute” (គួរឲ្យស្រលាញ់) នោះវានឹងព្រិចភ្នែកដាក់អ្នក ហើយនិយាយថា “Yeah, thank you” (ចាស៎! អរគុណ) ជាដើម។

ប្រភពបន្តថា លោក Ma បានរួមបញ្ចូលនូវបច្ចេកវិទ្យា 3D ៧០ភាគរយទៅលើ “គ្រោងឆ្អឹង” និងបន្ថែមស្រទាប់ស៊ីលីខូនទៅលើ “ស្បែក” នៅផ្នែកខាងលើនៃមនុស្សយន្ត។ បើតាមសម្តីរបស់លោក Ma បានប្រាប់ថា «កាលពីខ្ញុំនៅតូច ខ្ញុំពិតជាចូលចិត្តលេងតុក្តតាមនុស្សយន្តណាស់ ហើយខ្ញុំគិតថា ថ្ងៃណាមួយ ខ្ញុំនឹងធ្វើវាឲ្យបាន ដើម្បីសម្រេចក្តីសុបិន្តរបស់ខ្ញុំ។ ខ្ញុំពិតជាមានវិប្បដិសារីជាក់ជាពុំខាន ប្រសិនបើខ្ញុំមិនបានធ្វើ ឬបង្កើតមនុស្សយន្តឡើង បានដោយខ្លួនឯងនោះ»

ក្រោយមកក្តីសុបិន្តបង្កើតមនុស្សយន្តរបស់គាត់ ក៏បានសម្រេចដូចបំណង ដែលធ្វើឲ្យប្រជាជនចិនជាច្រើន មានការសាទរ ភ្ញាក់ផ្អើល និងកោតសរសើរដល់ស្នាដៃរបស់គាត់ជាខ្លាំង ៕

ប្រភព៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត