Honda ប្រកាសប្រមូលរថយន្ត ១៦០.០០០ គ្រឿង មានបញ្ហាដៃចង្កូត

ជប៉ុន៖ ក្រុមហ៊ុនផលិតរថយន្ត Honda បានប្រកាសប្រមូលរថយន្ត ១៧៥.០០០ គ្រឿង ប្រភេទរថយន្តម៉ូដែល  Fit និង Vezel ដែលមានបញ្ហាចង្កូត និងផ្នែកមួយដែល ផ្គត់ផ្គង់អគ្គិសនីនៅក្នុងរថយន្ត។

យោងតាមរបាយការណ៍របស់ AP បានឲ្យដឹងថា សម្រាប់ការប្រកាស ប្រមូលរថយន្ត នៅក្នុងប្រទេសជប៉ុននេះ វាមិនមានផលប៉ះពាល់ ណាមួយនៃរថយន្ត ដែលលក់ នៅក្រៅប្រទេស ឡើយ។

សម្រាប់សារព័ត៌មាន Bloomberg  បានឲ្យដឹងថា មានករណីចំនួន ៦ ដែលទាក់ទងទៅនឹង បញ្ហាគ្រប់គ្រងចង្កូតនេះ នៅពេលដែល រថយន្តពីរបុកគ្នា ដែលវាមិនអាច គ្រប់គ្រងស្ថានការណ៍បាន ។ ទោះជាយ៉ាងណ សម្រាប់របាយការណ៍នេះ មិនបានបណ្តាលឲ្យមនុស្សស្លាប់ ឬរបួសឡើយ ។

ការប្រកាសប្រមូលរថយន្តនេះ គឺសម្រាប់រថយន្តណាដែល ផលិតនៅខែសីហា ឆ្នាំ២០១៣ និង ខែកុម្ភៈ ឆ្នាំនេះតែប៉ុណ្ណោះ ។
Fit និង Vezel  ត្រូវបានប្រកាសប្រមូល លើកដំបូង នៅខែតុលា ឆ្នាំ២០១៣ ម្តងរួចទៅហើយ ៕

Honda ប្រកាសប្រមូលរថយន្ត ១៦០.០០០ គ្រឿង មានបញ្ហាដៃចង្កូត

Honda ប្រកាសប្រមូលរថយន្ត ១៦០.០០០ គ្រឿង មានបញ្ហាដៃចង្កូត