មែន​លេង​សើច​ទេ​ណា​ ! កីឡាករ​រូប​នេះ​មាន​ស្ថិតិ​ក្នុង​ការ​បង្កើត​ឱកាស​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ក្នុង​បាល់​ទាត់​នៅ​ឆ្នាំ​២០១៦​គឺ​លើស​ Ozil ទៀត​

កាល​ពី​ពេល​ថ្មីៗ​នេះ​គេហទំព័រ​ The Metro ទើប​តែ​បង្ហាញ​ពី​ស្ថិតិ​កីឡាករ​ដែល​បង្កើត​ឱកាស​រក​គ្រាប់​បាល់​សម្រាប់​ក្រុម​ច្រើន​ជាង​គេ​នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ​ ។

យ៉ាង​ណា​តាម​ស្ថិតិ​នោះ​បាន​បង្ហាញ​ថា​ខ្សែ​សញ្ជាតិ​បារាំង​មួយ​រូប​របស់​ក្លឹប​ West Ham គឺ​កីឡាករ​ Dimitri Payet មាន​ស្ថិតិ​បង្កើត​ឱកាស​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​គឺ​រហូត​ដល់​២២១​លើក​ ខណៈ​ Ozil នៅ​ចំណាត់​ថ្នាក់​ទី​២​ដោយ​គេ​បង្កើត​ឱកាស​រក​គ្រាប់​បាល់​បាន​​​ចំនួន​១៨៧លើក​ ។

សូម​បញ្ជាក់​ថា​ Payet ទើប​តែ​ចូល​រួម​ជាមួយ​ West Ham កាល​ពី​ដើម​រដូវ​កាល​នេះ​ប៉ុណ្ណោះ​ប៉ុន្តែ​ក្នុង​នាម​ជា​ខ្សែ​បម្រើ​គេ​អាច​ស៊ុត​បញ្ចូល​ទី​ចំនួន​១១​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៣១​ប្រកួត​ ។

សូម​ទស្សនា​ទេពកោសល្យ​របស់​គេ​ទាំង​អស់​គ្នា​ ៖

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • មែន​លេង​សើច​ទេ​ណា​ ! កីឡាករ​រូប​នេះ​មាន​ស្ថិតិ​ក្នុង​ការ​បង្កើត​ឱកាស​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ​ក្នុង​បាល់​ទាត់​នៅ​ឆ្នាំ​២០១៦​គឺ​លើស​ Ozil ទៀត​已关闭评论
  • 10 views
  • Hide Sidebar
    A+
Publish on:2016/04/05  Category:កីឡា
Tags: