ប្រពន្ធ ប៉ ខ្លាចកូនស្រីសម្លាញ់ ធុញថប់ ក៏នាំកូនស្រី ទៅដើរលេង នៅប្រទេសជប៉ុន!

ថៃ៖ រូបថតជាច្រើនសន្លឹក បង្ហាញពីទិដ្ឋភាព នៃការធ្វើដំណើរកំសាន្ត របស់ប្រពន្ធ និងកូនស្រី តារាសម្តែងប្រុស ដ៏ល្បីរបស់ប្រទេសថៃ គឺលោក ប៉ ដែលបានទទួល មរណភាពទៅហើយនោះ បានកំពុងតែធ្វើឲ្យ មនុស្សជាច្រើនមាន ការចាប់អារម្មណ៍ខ្លាំង។ 

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា វ៉ាន់ដា ដែលត្រូវជា ប្រពន្ធរបស់ តារាសម្តែង ប៉ បាននាំកូនស្រីរបស់ខ្លួន ទៅធ្វើដំណើរកំសាន្ត នៅក្នុងប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ រួមជាមួយនឹងសាច់ញាតិផ្សេងៗទៀត។

ជាមួយគ្នានេះដែរ ប្រិយមិត្តជាច្រើន បានមកកាន់ព្រលានយន្តហោះដើម្បីជួយលើកទឹកចិត្ត ក៏ដូចជាការគាំទ្រ មុននឹងពួកគេចាកចេញ ពីប្រទេសថៃ ហោះទៅប្រទេស ជប៉ុនផងដែរ។

មនុស្សជាច្រើនជឿថា ការធ្វើដំណើរកំសាន្តលើកនេះ គឺដើម្បីអាចធ្វើឲ្យ អារម្មណ៍ធូរស្រាល ក៏ដូចជាដើម្បីឲ្យ កូនស្រី ចាស្មីន មានអារម្មណ៍រីករាយ និងធូរស្រាល ក្រោយពីនាង នឹករលឹកដល់ឪពុក ខ្លាំងពេក៕

តោះកុំបាច់រង់ចាំយូរ ទៅទស្សនារូបភាព ទាំងអស់គ្នា៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload