​លើក​នេះ ការពារ​ជាតិ គ្រោង​នាំ​យក​​ជម្រើស​ជាតិ​កូរ៉េខាងជើង​​​ក្រុម​ធំ​​ពីរ​នាក់​ទៀត​​​

​លោក ខូវ ឆាយ អ្នក​ចាត់ការ​ទូទៅ​របស់​ក្រុម​​ក្រសួង​ការពារ​ជាតិ ( ទ័ព ) បាន​​បញ្ជាក់​ក្រោយ​ក្រុម​របស់​លោក​យក​ឈ្នះ​បឹង​កេត​អង្គរ​ ២-១ ​កាល​ពី​ថ្ងៃ​សៅរ៍​ ទី​២ ខែ​មេសា ឆ្នាំ​២០១៦ ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ​​ថា ក្លឹប​របស់​លោក​គ្រោង​ នឹង​នាំ​ជម្រើស​ជាតិ​កូរ៉េខាងជើង​​ចំនួន​ពីរ​​នាក់​ទៀត​​ ប៉ុន្តែ​មិន​ទាន់​ច្បាស់​ទាំង​ស្រុង​ថា​​ នៅ​ជុំ​ទី​២ឆ្នាំ​នេះ​ឬ​រដូវ​កាល​ក្រោយ។ ការ​និយាយ​បែប​នេះ​តើ​ទ័ព​អាច​នាំ​ជម្រើស​ជាតិ​កូរ៉េខាងជើង​មក​លេង​នៅ​ស្រុក​ខ្មែរ​​នៅ​ជើង​ទី​​២​រដូវ​កាល​នេះ​ឬ​យ៉ាង​ណា​?

 ​លើក​នេះ ការពារ​ជាតិ គ្រោង​នាំ​យក​​ជម្រើស​ជាតិ​កូរ៉េខាងជើង​​​ក្រុម​ធំ​​ពីរ​នាក់​ទៀត​​​​​​លោក​ ខូវ ឆាយ

 

​​​លោក​ ខូវ ឆាយ​ បាន​ឲ្យ​ដឹង​ថា ឆ្នាំ​នេះ​ទ័ព​រៀប​ចំ​​ក្រុម​បាន​ល្អ​ ​​ដោយ​បាន​នាំ​កីឡាករ​មក​ពី​កូរ៉េខាងជើង​ចំនួន​ពីរ​នាក់​​ ​មក​ជួយ​ក្រុម​។ លោក​មើល​ឃើញ​ថា ​កូរ៉េខាងជើង​ទាំង​ពីរ​នាក់​នេះ​ពិត​ជា​មិន​ធ្វើ​ឲ្យ​ការពារ​ជាតិ​​អស់​សង្ឃឹម​ឡើយ។

 

​​អ្នក​ចាត់​ការ​ទូទៅ​រូប​នេះ​​​​​បន្ត​ថា ​​លោក​កំពុង​​ទាក់​ទង​រក​កីឡាករ​​កូរ៉េខាងជើង​​ពីរ​នាក់​ទៀត​ ​​ដែល​ជាប់​ជា​ជម្រើស​ជាតិ​​​ក្រុម​ធំ។ តាម​ការ​ទទួល​បាន​ដំណឹង​គឺ​​ថា ​ពួក​គេ​ទើប​បញ្ចប់​​ភារកិច្ច​ជម្រុះ​ World Cup 2018 ​នៅ​ប្រទេស​រុស្ស៊ី​​​។ បើ​តាម​ការ​គ្រោង​​​ នឹង​នាំ​មក​នា​​ជើង​ទី​២​ រដូវ​កាល​នេះ​ ប៉ុន្តែ​កូរ៉េខាងជើង​ជា​ប្រទេស​មាន​ច្បាប់​តឹងតែង​ ហេតុ​នេះ​​អាច​ពន្យារពេល​ ដល់​រដូវ​កាល​ក្រោយ​វិញ។

 

​លោក​បន្ថែម​ថា ​​កីឡាករ​ដែល​គ្រោង​នាំ​មក​ទាំង​ពីរ​នាក់​ ​ម្នាក់​លេង​ជា​ខ្សែ​ការពារ​កណ្ដាល និង​ម្នាក់​ទៀត​ជា​ខ្សែប្រយុទ្ធ​។ ​គិត​ត្រឹម​សប្ដាហ៍​ទី​៤ ​ក្រុម​បាល់ទាត់​ក្រសួងការពារជាតិ​​មិន​ទាន់​ចាញ់​មួយ​ប្រកួត​ឡើយ ពោល​គឺ៤​ប្រកួត​​ឈ្នះ​ទាំង​អស់​មាន ១២​ពិន្ទុ​ឈរ​ចំណាត់​ថ្នាក់​លេខ ១​ក្នុង​​តារាង​លីគ​កំពូល​កម្ពុជា៕

 ​លើក​នេះ ការពារ​ជាតិ គ្រោង​នាំ​យក​​ជម្រើស​ជាតិ​កូរ៉េខាងជើង​​​ក្រុម​ធំ​​ពីរ​នាក់​ទៀត​​​លេខ​៣២ និង​៣១ ជា​កីឡាករ​កូរ៉េខាង​ជើង​កំពុង​ជួយ​ការពារ​ជាតិ​ឲ្យ​ឡើង​ជើង​ខ្លាំង

 

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​​​​​