បញ្ហា​៥​យ៉ាង​របស់​ Chelsea ដែល​ Conte ត្រូវ​ដោះ​ស្រាយ

ក្លឹប​តោ​ខៀវ​ Chelsea បាន​​ប្រកាស​តែង​តាំង​​ Antonio Conte ​ជា​អ្នកចាត់ការ​ផ្លូវ​ការ​នា​រដូវ​ក្ដៅ​ខាង​មុខ ក្រោយ​ចប់​ Euro 2016។ អតីត​អ្នកចាត់ការ​ក្រុម​ Juventus ​បាន​ចុះ​កុងត្រា​៣​ឆ្នាំ​នៅ Stamford Bridge ​ដែល​នឹង​ដឹក​នាំ​តោ​ខៀវ ​​អាច​នឹង​គ្មាន​ឱកាស​បង្ហាញ​ខ្លួន​នៅ​ក្របខ័ណ្ឌ​អឺរ៉ុប​រដូវ​កាល​ក្រោយ។

 

បញ្ហា​៥​យ៉ាង​របស់​ Chelsea ដែល​ Conte ត្រូវ​ដោះ​ស្រាយ

 

មុន​នឹង​​ឡើង​ដឹក​នាំ​ Chelsea​ ផ្លូវការ​ បុរស​សញ្ជាតិ​អ៊ីតាលី​វ័យ​​៤៦​ឆ្នាំ​រូប​នេះ​ ក៏​មាន​ចំណុច​មួយ​ចំនួន​​​ធំ​ត្រូវ​ដោះ​ស្រាយ​ផង​ដែរ។ ​ខាង​ក្រោម​នេះ​គឺ បញ្ហា​៥​យ៉ាង​របស់​តោ​ខៀវ​ ដែល​ Conte ត្រូវ​ដោះ​ស្រាយ៖

 

១. អនាគត​របស់​ John Terry៖

 

បញ្ហា​៥​យ៉ាង​របស់​ Chelsea ដែល​ Conte ត្រូវ​ដោះ​ស្រាយ

 

ខ្សែ​ការពារ​ជើង​ចាស់​ ដែល​មាន​បទពិសោធន៍​ច្រើន​រូប​នេះ ​បាន​ប្រកាស​កាល​ខែ​មករា​ថា ​រូប​គេ​នឹង​ចាក​ចេញ​ពី Stamford Bridge ​ពេល​ផុត​កុងត្រា​​ចប់​រដូវ​កាល​នេះ។ ចំពោះ​កុងត្រា​ថ្មី​ ក្លឹប​ និង​ Terry​ ផ្ទាល់​ពុំ​ទាន់​​ចរចា​គ្នា ចេញ​ជា​ចំណុច​វិជ្ជមាន​​ណា​មួយ​នៅ​​ឡើយ​ទេ។

 

២. ជួយ​ Eden Hazard ឲ្យ​មាន​ទម្រង់​លេង​ល្អ​វិញ៖

 

បញ្ហា​៥​យ៉ាង​របស់​ Chelsea ដែល​ Conte ត្រូវ​ដោះ​ស្រាយ

 

Hazard ​បាន​ធ្លាក់​ទម្រង់​លេង​ខ្លាំង​ស្ទើរ​មិន​គួរ​ឲ្យ​ជឿ​រដូវ​កាល​នេះ​ ហើយ​ខ្សែ​បម្រើ​ឆ្នើម​ ដែល​ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​នៅ​ Premier League រដូវ​កាល​មុន​ (PFA Player of the Year 2014/15) ​រូប​នេះ ពុំ​ទាន់​ស៊ុត​បាន​១​គ្រាប់​នៅ​ឡើយ​ទេ ក្នុង​លីគ​រដូវ​កាល​នេះ។ ​ស្រប​ពេល​ដែល​កុងត្រា​របស់​គេ​ នៅ​​ដល់​​ឆ្នាំ​២០២០ កីឡាករ​វ័យ​២៥​ឆ្នាំ​រូប​នេះ ប្រហែល​មិន​ទាន់​ចេញ​ពី​ Chelsea ទេ ប៉ុន្តែ​ Conte ​នឹង​​ត្រូវ​រក​វិធីសាស្ត្រ​ជួយ​ឲ្យ​កីឡាករ​ជម្រើស​ជាតិ​បែលហ្សិក​រូប​នេះ​ ត្រឡប់​ទៅ​រក​ទម្រង់​លេង​ល្អ​បំផុត​វិញ។

 

៣. កាន់​កាប់​សិទ្ធិ​ទិញដូរ​កីឡាករ៖

 

បញ្ហា​៥​យ៉ាង​របស់​ Chelsea ដែល​ Conte ត្រូវ​ដោះ​ស្រាយ

 

Conte ​ត្រូវ​ការ​សិទ្ធិ​ទិញដូរ​កីឡាករ​ខ្លួន​ឯង​ពេញ​ទំហឹង ដើម្បី​លោក​រុះរើ​ក្រុម​មួយ​ចំនួន​ធំ។ ​បើ​តាម​ប្រភព​ពី Sky Italy បាន​ឲ្យ​ដឹង​​ Conte ​នឹង​ទិញ​កីឡាករ​ឆ្នើមៗ​ចូល​តោ​ខៀវ​ ៣​ឬ​៤​នាក់​ទៀត​ ​ហើយ​ក្នុង​ចំណោម​នោះ​មាន​ខ្សែ​បម្រើ​ឆ្នើម Radja Nainggolan ​របស់​ក្រុម​ Roma ផង​ដែរ។

 

៤. ផ្ដល់​ឱកាស​ដល់​កីឡាករ​ក្មេងៗ៖

 

បញ្ហា​៥​យ៉ាង​របស់​ Chelsea ដែល​ Conte ត្រូវ​ដោះ​ស្រាយ

 

Chelsea ធ្លាប់​បាត់បង់​កីឡាករ​ល្អៗ​ដូច​ជា Romelu Lukaku និង​ Kevin de Bruyne ​បន្ទាប់​ពី​ពួកគេ​ចាក​ចេញ​ពី​ Stamford Bridge ​ដោយសារ​ពុំ​សូវ​មាន​ឱកាស​បង្ហាញ​ខ្លួន។ ​ដូច្នេះ​ Conte ​ត្រូវ​តែ​យក​ចិត្ត​ទុកដាក់​ជា​ថ្មី​ចំពោះ​កីឡាករ​ក្មេងៗ​បច្ចុប្បន្ន ​ដែល​មាន​ដូច​ជា Ruben Loftus-Cheek, Matt Miazga, Bertrand Traore និង​កីឡាករ​ដែល​ឲ្យ​ក្រុម​ផ្សេង​ខ្ចី​ជើង​ច្រើន​ទៀត។

 

៥. មើល​កីឡាករ​ដែល​ឲ្យ​គេ​ខ្ចី​ជើង​ទាំង​អស់៖

 

បញ្ហា​៥​យ៉ាង​របស់​ Chelsea ដែល​ Conte ត្រូវ​ដោះ​ស្រាយ

 

Chelsea បាន​​បញ្ចេញ​កីឡាករ​ជាង​៣០​នាក់​ ឲ្យ​ក្រុម​ផ្សេងៗ​ខ្ចី​ជើង ដែល​ចំនួន​មួយ​ច្រើន​មែន​ទែន។ ចំណុច​នេះ​មាន​ន័យ​ថា អ្នកចាត់ការ​ថ្មី​ Conte ត្រូវ​តែ​គិត​ច្រើន​ហើយ​​ថា តើ​គួរ​​កោះហៅ​កីឡាករ​រូប​ណា​មក​ជួយ​ក្រុម​វិញ​ខ្លះ? ឧទាហរណ៍​កីឡាករ​ល្អៗ​មួយ​ចំនួន​មាន​ដូច​ជា Juan Cuadrado នៅ​ Juventus ខ្ចី​ជើង, Mohamed Salah ​នៅ​ Roma ខ្ចី​ជើង, Victor Moses ​នៅ​ West Ham…ជា​ដើម៕

 

ចុះ​ប្រិយ​មិត្ត​គិត​ថា នៅ​មាន​ចំណុច​អ្វី​ទៀត​ដែរ​​ទេ?

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
​ប្រភព៖ SkySports