សហព័ន្ធ​បាល់ទាត់​ស៊ីរី ទាក់ទង​​​ Mourinho ទៅ​ដឹកនាំ​ជម្រើសជាតិ

Jose Mourinho បាន​ទំនេរ​ពី​ការងារ​បាល់ទាត់​ជា​ច្រើន​ខែ​មក​ហើយ​បន្ទាប់​ពី ក្លឹប​តោខៀវ Chelsea បណ្ដេញ​ចេញ​ពី​ការងារ​កាល​ពី​ខែ​ធ្នូ។

 

សហព័ន្ធ​បាល់ទាត់​ស៊ីរី ទាក់ទង​​​ Mourinho ទៅ​ដឹកនាំ​ជម្រើសជាតិសហព័ន្ធ​បាល់ទាត់​ស៊ីរី ទាក់ទង​​​ Mourinho ទៅ​ដឹកនាំ​ជម្រើសជាតិ

 

មួយ​រយៈ​ចុងក្រោយ អ្នកចាត់ការ​សញ្ជាតិ​ព័រទុយហ្គាល់ ត្រូវ​ក្លឹប​ជា​ច្រើន​នៅ​អឺរ៉ុប​ដាក់​សំណើ​ឲ្យ​ទៅ​ដឹកនាំ ក្នុង​នោះ​មាន​ដូចជា Manchester United ដែល​មាន​សង្ឃឹម​ខ្ពស់​ជាង​គេ, Roma ,Valencia និង​ក្លឹប​មួយ​ចំនួន​ទៀត​នៅ​ប្រទេស​កំណើត​របស់​លោក។

 

 

សំណើ​ចុងក្រោយ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​គេ​នោះ​គឺ​មក​ពី​តំបន់​មជ្ឈិម​បូព៌ា ស្នើ​ដោយ​សហព័ន្ធ​បាល់ទាត់ នៃ ប្រទេស​ស៊ីរី ដែល​អញ្ជើញ​លោក Mourinho ទៅ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​ស៊ីរី។ ស៊ីរី ជា​ប្រទេស​កំពុង រ៉ាំរ៉ៃ​ដោយ​សារ​សង្គ្រាម​បច្ចុប្បន្ន​ក្រុមជម្រើសជាតិ​របស់​គេ​ឈរ​នៅ​ចំណាត់​ថ្នាក់​១២៣ ក្នុង​ចំណោម ២០៨​ប្រទេសរបស់ FIFA។ ចំណាត់ថ្នាក់​ល្អ​បំផុត​របស់​ក្រុម ដែល​មាន​រហស្សនាម​ថា The Qaison Eagles គឺ​ធ្លាប់​ធ្វើ​បាន​លេខ ៧៨ កាល​ពី​ឆ្នាំ១៩៩៣។

 

 

នៅ​ក្នុង​សំបុត្រ​សរសេរ​ជា​ភាសា​អេស្ប៉ាញ​ផ្ញើ​ទៅ​ភ្នាក់ងារ​ផ្ទាល់​របស់ អ្នកចាត់ការ​វ័យ៥៣ ឆ្នាំ សហព័ន្ធ​បាល់ទាត់ ស៊ីរី បាន​បញ្ជាក់​គោលបំណង​របស់​ខ្លួន​ថា ពួកគេ​ចង់​ឲ្យ​លោក Mourinho ដឹកនាំ​ស៊ីរី​ដែល​ឈាន​ដល់​ជុំ​ទី៣ វគ្គ​ជម្រុះ World Cup ហើយនោះ អាច​ឡើង​ទៅ​លេង​ជុំ​ផ្ដាច់ព្រ័ត្រ​លើក​ដំបូង​ជា​ប្រវត្តិសាស្ត្រ៕

 

 

ចុចអាន៖ បញ្ហា​៥​យ៉ាង​របស់​ Chelsea ដែល​ Conte ត្រូវ​ដោះ​ស្រាយ

 

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Independent