Pique៖ ​ខ្ញុំ​ចង់​ប៉ះ​ Real ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League

Gerard Pique ​ខ្សែ​ការពារ​ក្រុម​ FC Barcelona ​បាន​លើក​ឡើង​ថា ​ខ្លួន​ចង់​ឲ្យ​ក្រុម​អ្នក​មាន​បុណ្យ​ ប៉ះ​ Real Madrid នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ UEFA Champions League ​និង​បន្ថែម​ថា​ Atletico Madrid ​គឺជា​ក្រុម​ល្អ​ជាង​ Real ​ដូច្នេះ​​ប៉ះ​ក្រុម​លោក​ Diego Simeone ​យប់​នេះ អាច​នឹង​ពិបាក​ជាង​ El Clasico ទៀត។

 

Pique៖ ​ខ្ញុំ​ចង់​ប៉ះ​ Real ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League

 

Pique បាន​តែត​ឲ្យ​ Barca ​នាំ​មុខ​ Real ១-០ មុន​ កាល​យប់​ថ្ងៃ​សៅរ៍ ប៉ុន្តែ​ត្រូវ​​ក្រុម​ស្ដេច​ស វាយ​បក​​២​គ្រាប់​យក​ឈ្នះ​វិញ។ យ៉ាងណា កីឡាករ​វ័យ​​២៩​ឆ្នាំ​រូប​នេះ​ ចង់​ប៉ះ​ Real នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ Champions League នា​ទីក្រុង​ Milan ទៀត​ ដើម្បី​សង​សឹក​ នូវ​ភាព​ឈឺ​ចាប់​វិញ។

 

Pique៖ ​ខ្ញុំ​ចង់​ប៉ះ​ Real ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League

 

“ខ្ញុំ​ចង់​ប៉ះ​ Real Madrid នៅ​ផ្ដាច់ព្រ័ត្រ Champions League។ គ្រប់​គ្នា ប្រាកដ​ជា​ចង់​ប៉ះ​ពួកគេ​ ហើយ​យើង​​មាន​ទំនុក​ចិត្ត​ជាង។ ​យើង​នឹង​ប៉ះ​គូ​ប្រកួត​ដ៏​អស្ចារ្យ​មួយ​ទៀត​យប់​នេះ​​គឺ Atletico Madrid។ យើង​ត្រូវ​តែ​ឈ្នះ​ ​ហើយ​យើង​ចង់​ឈ្នះ​ពាន​គ្រប់​យ៉ាង​ម្ដង​ទៀត។ Atletico គឺ​ជា​ក្រុម​ខ្លាំង​បំផុត​ទី​២​ ​នៅ​អេស្ប៉ាញ ដូច្នេះ​វា​​នឹង​ក្លាយ​ជា​ការ​ប្រកួត​ដ៏​ពិបាក​ជាង​ El Clasico ទៀត”។ Pique ​​និយាយ​ក្នុង​សន្និសីទកាសែត។

 

Barca នឹង​​ស្វាគមន៍​ Atletico Madrid ​​វគ្គ​៨​ក្រុម​ UEFA Champions League ជើង​ទី​១ នា​កីឡដ្ឋាន​ Nou Camp ​​វេលា​ម៉ោង​០១:៤៥​នាទី​យប់​នេះ៕

 

​ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ marca