សម្តេច​ ហ៊ុន សែន ប្រកាស​យក​ថ្ងៃ​ទី​៤ មេសា រាល់​ឆ្នាំ​ជួប​គ្រួសារ​កីឡា​កម្ពុជា​

សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជ​ណា​ចក្រ​កម្ពុជា​​ព្រឹក​នេះ​បាន​ប្រកាស​បញ្ជាក់​ថា ​ថ្ងៃ​ទី​៤​ ខែ​មេសា ជា​ពេល​វេលា​ជួប​ជុំ​មហា​គ្រួសារ​កីឡា​កម្ពុជា។

សម្តេច​ ហ៊ុន សែន ប្រកាស​យក​ថ្ងៃ​ទី​៤ មេសា រាល់​ឆ្នាំ​ជួប​គ្រួសារ​កីឡា​កម្ពុជា​

 

សម្តេច​បាន​ប្រកាស​សរសេរ​ថា ៖«ពិត​ជា​សប្បាយ​រីករាយ​ខ្លាំង​ណាស់​ នៅ​ពេល​បាន​ជួប​ជុំ​ជា​មួយ​កីឡាករ​ កីឡា​ការិនី​នា​ល្ងាច​ម្សិល​មិញ។ សុំ​កោត​សរសើរ​ និង​ថ្លែង​អំណរ​គុណ​ ចំពោះ​ថ្នាក់​ដឹក​នាំ​ គ្រូ​បង្ហាត់​ ពិសេស​កីឡាករ​ កីឡា​ការិនី​ទាំង​អស់​ដែល​ បាន​ផ្តល់​នូវ​ការ​ស្រឡាញ់​ ការ​គាំទ្រ​ចំពោះ​ការ​ដឹក​នាំ​របស់​ខ្ញុំ»។

 

សម្តេច​បញ្ជាក់​ថា ៖«ខ្ញុំ​សំរេច​ចិត្ត​បន្ត​ជួប​ជុំ​បែប​នេះ​ ជា​រៀង​រាល់​ឆ្នាំ​នៅ​ល្ងាច​ថ្ងៃ​៤​ មេសា​ ឬ​មុន​ចូល​ឆ្នាំ​ខែ្មរ​ដើម្បី​ពង្រឹង​សាមគ្គីភាព​នៃ​មហា​គ្រួសារ​កីឡា​កម្ពុជា​ត​ទៅ​ទៀត»៕

សម្តេច​ ហ៊ុន សែន ប្រកាស​យក​ថ្ងៃ​ទី​៤ មេសា រាល់​ឆ្នាំ​ជួប​គ្រួសារ​កីឡា​កម្ពុជា​

 

អត្ថបទ៖ ជាន ចាន់រ៉ា
ប្រភព៖ Samdech Hun Sen, Cambodian Prime Minister