អ្នកនាំ​ពាក្យ​ក្រសួង​យុត្តិ​ធម៌​ថា ឯកសារ Panama Papers ​ភូត ​និង​ប៉ះ​ពាល់​កិត្តិ​យស​រដ្ឋមន្ត្រីខ្លួន

លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោក ស​ន សោភ័ណ អ្នកពាក្យ​ក្រសួងយុត្តិធម៌ បានចេញ​សេចក្តី​ប្រកាសព័ត៌មាន​ច្រាន​ចោល​ការ​ផ្សព្វផ្សាយ​ដែល​ថា លោក​ អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ចំណាយប្រាក់នា​ឆ្នាំ​២០០៧ ក្នុង​ក្រុមហ៊ុន​មួយ​ឈ្មោះ British Virgin Islands។

តាម​រយៈសេចក្តី​ប្រកាសព័ត៌មាន​កាលពី​ល្ងាចថ្ងៃទី​៤ ខែមេសា លោក សន​ សោភ័ណ បាន​អះអាងថា លោក អង្គ វង្ស វឌ្ឍានា មិន​ស្គាល់​ក្រុមហ៊ុន British Virgin Islands នោះឡើយ ហើយក៏មិន​ធ្លាប់​ទិញភាគហ៊ុន​ក្នុងក្រុមហ៊ុន​បរទេសណាមួយនោះដែរ។

អ្នក​នាំពាក្យ បាន​សរសេរថា៖ «ព៏័ត៌មាន​ខា​ងលើ​នេះ ជាព័ត៌មានមិនពិត ភូតកុ​ហក ដែល​ធ្វើឲ្យ​សាធារណជន​មាន​ការភ័ន្ត​ច្រឡំ និងធ្វើឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់ឯក​ឧត្តម​រដ្ឋមន្ត្រី»។

ទាក់​ទងនឹ​ងបញ្ហានេះ ក្រសួ​ងយុត្តិធម៌ កំពុងព្យាយាម​ទាក់ទងជា​មួយ​សមាគ​មសារព័ត៌មាន International Consortium Investigative Journalists (ICIJ) និង​បណ្តា​ញព៏័ត៌​មានបរ​ទេសនានា ដើម្បី​ឲ្យ​បង្ហាញ​ប្រភព​ឯកសារដែលពាក់ព័ន្ធ។

លោក សន សោភ័ន ក៏បាន​ប្រាប់​ទៅប​ណ្តា​ញព័ត៌មាន ឲ្យផ្ទៀង​ផ្ទាត់​ប្រភពឲ្យបាន​ច្បាស់ និងឯកសារពាក់ព័ន្ធនានា មុន​នឹងធ្វើការ​ផ្សព្វផ្សាយ ឬអត្ថាធិប្បាយណាមួយ​ដើម្បី​ជៀស​វាងការធ្វើ​ឲ្យប៉ះពាល់កិត្តិយស​លោក អង្គ វង្សវឌ្ឍានា ក៏ដូចជាកិត្តិសព្ទ​របស់​កម្ពុជាទាំងមូល។

ទាក់ទ​ងនឹង​ឯកសារ​ដែលមា​នឈ្មោះថា «Panama Papers» លោក ផងដែរថា លោកមិន​ដែល​ស្គាល់ក្រុមហ៊ុន British Virgin Islands នោះឡើយ ហើយ​ក៏មិន​មាន​ប្រាក់ទិញ​ភាគ​ហ៊ុននោះដែរ៕