ទឹក​មា្ន​ស់​មាន​ប្រសិទ្ធភា​ព ​៥​ដង ​លើសពី​ទឹក​ថ្នាំ​សេរ៉ូ​ក្អក​

ទឹក​មា្ន​ស់​មាន​ផ្ទុក​នូវ​សារជាតិ bromelain  ដែល​ជា​អង់ស៊ីម​ម្យ៉ាង​ជួយ​ក្នុង​ការប្រឆាំង​នឹង ការ​រលាក​។ វា​មាន​ប្រសិទ្ធភាព​ក្នុង​ការសម្លាប់​បាក់តេរី និង​ប្រឆាំង​នឹង​ការបង្ក​រោគ ។

 

​ទឹក​ម្នាស់​មួយ​កែវ មាន​ផ្ទុក​ជិត ៥០%​នៃ​តម្រូវការ​វីតាមីន C ប្រចាំថ្ងៃ​។ សារធាតុចិញ្ចឹម​ដ៏​មាន​ប្រយោជន៍​មួយ​នេះ គឺ​ធ្វើការ​ដើម្បី​ជួយ​ធ្វើឲ្យ​អង់ស៊ីម​សំខាន់​នៅក្នុង​រាងកាយ ធ្វើកា​រលៃ​តម្រូវ​កត្តា​មេតាបូលីស និង​កម្លាំង​។​

 

​ទឹក​ម្នាស់​ក៏មាន​ផ្ទុក​ផងដែរ​នូវ កម្រិត​ដ៏​ខ្ពស់​នៃ manganese ដែល​ជា​សារជាតិ​រ៉ែ ដែល​ជួយ​យ៉ាងខ្លាំង​ក្នុង​ការធ្វើឲ្យ​ជាលិកា​សន្ធាន និង​ឆ្អឹង​មាន​សុខភាព​ល្អ​។ ជាតិ manganese ធ្វើការ​ដើម្បី​បឺត​ស្រូប​ជាតិ​កាល់ស្យូម​, បម្លែង​កាបូ​អ៊ី​ដ្រាត និង​ខ្លាញ់ និង​បង្កើន​ដំណើរការ​សសៃប្រសាទ​។​

 

ទឹក​មា្ន​ស់​មាន​ប្រសិទ្ធភា​ព ​៥​ដង ​លើសពី​ទឹក​ថ្នាំ​សេរ៉ូ​ក្អក​

 

 

​ការផឹក​ទឹក​ម្នាស់​គឺ​អាច​ជួយ ធ្វើ​ឲ្យ​អា​ការៈឈឺ​បំពង់​ក​បាន​ធូរស្រាល និង​ជួយ​បញ្ចេញ​សេ្ល​ស្ម​ចេញពី​រាងកាយ​។ ស្លេស្ម​ដែល​មាន​លក្ខណៈ​ក្រាស់ និង​ជាប់​នៅក្នុង​សួត ឬ​ឆ្អឹង​ស៊ីនុស​អាច​បណ្តាលឲ្យមាន ការ​ក្អក​កណ្តាស់​មិន​ឈប់ និង​ការបង្ក​រោគ​ដោយ​មាន​ការឈឺចាប់​។ នៅក្នុង​ការសិក្សា​ស្រាវជ្រាវ​មួយ ដែល​បាន​ធ្វើឡើង​នៅក្នុង​ឆ្នាំ ២០១០​បាន​រកឃើញ​នូវ អត្ថប្រយោជន៍​នៃ​ការព្យាបាល​សម្រាប់​អ្នកជំងឺ​របេង ដែល​ជា​ជំងឺ​បង្ក​រោគ​ដោយ Mycobacterium tuberculosis ។​ជា​ផ្នែក​មួយ​នៃ​ការសិក្សា​របស់​គេ ពូកគេ​ក៏​បាន​រកឃើញ​ផងដែរ​ថា ល្បាយ​នៃ​ទឹក​ម្នាស់​ស្រស់​ជាមួយនឹង ម្រេច​, អំបិល និង​ទឹកឃ្មុំ គឺ​អាច​ជួយ​រំលាយ​នូវ​ស្លេស្ម​នៅក្នុង​សួត ។​

 

​នៅក្នុង​ការសិក្សា​ស្រាវជ្រាវ​ក្រោយៗ​មកទៀត ក៏​បាន​រក​ឃើញ​ដែរ​ថា ទឹក​ម្នាស់​ស្រស់​មា
ន​ឥទ្ធិពល​៥​ដង​ខ្លាំង​ជាង​សេរ៉ូ​បំបាត់ក្អក ដោយ​វា​អាច​ជួយ​បញ្ចេញ​ស្លេស្ម​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ។ អ្នក​គ្រាន់តែ​ត្រូវការ​នូវ​គ្រឿងផ្សំ​ខាងក្រោម​នេះ ដើម្បី​បង្កើត​ទឹក​ផ្លែ​ម្នាស់​ក្នុង​ការបំបាត់​ក្អក​៖

-​ទឹក​ផ្លែ​ម្នាស់​ស្រស់​១​កែវ​
​-ទឹក​ក្រូចឆ្មារ ១/៤
​-ទឹកឃ្មុំ ១​ស្លាបព្រា​បាយ​
​-ម្រេច​កន្លះ​ស្លាបព្រា​បាយ​ (cayenne pepper )

ធ្វើកា​រលាយ​បញ្ចូល​គ្រឿងផ្សំ​ទាំងនេះ​បញ្ចូល​គ្នា ហើយ​ផឹក​វា ១/៤  ៣ ទៅ​៤​ដង​ក្នុង​មួយថ្ងៃ ហើយ​អ្នក​គួរ​ផឹក​វា​ឲ្យបាន​រាល់​ថ្ងៃ នោះ​អ្នកនឹង​ទទួលបាន​នូវ​ប្រសិទ្ធភាព​របស់​វា​មិន​ខាន​៕

 

​ប្រែ​សម្រួល​ដោយ​៖ ម៉ា​រ៉ាណែត​
ប្រភព៖ health.com.kh