ល្បី​ខ្លាំង​ពេក រូប Song Joong Ki ត្រូវ​​គេ​យក​មក​បោះ​ពុម្ព​លើ​លុយ​ខ្មោច

រូបភាព​របស់​តារា​សម្ដែង​កូរ៉េខាង​ត្បូង Song Joong Ki នៅ​លើ​លុយ​ខ្មោច​នៅ​ប្រទេស​ចិន​កំពុង​ល្បី​កក្រើក​នៅ​លើ​បណ្ដាញ​សង្គម។

 

បណ្ដាញ​ព័ត៌មាន​នានា​របស់​តៃវ៉ាន់​បាន​ឲ្យ​ដឹង​ថា កេរ្តិ៍​ឈ្មោះ​របស់​តារា​សម្ដែង​កូរ៉េ​ Song Joong Kiកំពុង​ល្បី​សុះសាយ​ដោយ​សារ​រឿង​ភាគ “Descendants of the Sun”។ មិន​ត្រឹម​តែ​នៅ​កូរ៉េ តែ​ប្រទេស​ជិត​ខាង​នានា​ដូច​ជា ជប៉ុន ចិន ថៃ ក៏​កំពុង​ពេញ​និយម​រឿង​នេះ​ដែរ។ យ៉ាងណាក៏ដោយ អ្នក​គាំទ្រ​របស់​តារា​អាយុ ៣០​ឆ្នាំ​រូប​នេះ ទើប​តែ​ប្រទះ​រឿង​អស់​សំណើច​មួយ​នៅ​ពេល​ឃើញ​រូប​ភាព​របស់​តួ​ “មេបញ្ជាការ” Yoo Shi Jin មាន​វត្តមាន​លើ​លុយ​ខ្មោច​ដើម្បី​ដុត​សែន​នៅ​ក្នុង​ប្រទេស​ចិន។

 

ល្បី​ខ្លាំង​ពេក រូប Song Joong Ki ត្រូវ​​គេ​យក​មក​បោះ​ពុម្ព​លើ​លុយ​ខ្មោច

 

នៅ​ក្នុង​រូប​ គេ​ឃើញ​ថា លុយ​ខ្មោច​នេះ​មាន​តម្លៃ ៥​ម៉ឺន​វ៉ុន និង​ត្រូវ​បោះពុម្ព​រូប​ទាហាន​​ពាក់​ឯកសណ្ឋាន​និង​វ៉ែនតា​ខ្មៅ។ អ្នក​ប្រើ​អ៊ីនធឺណិត​ចិន​បាន​ឲ្យ​ដឹង​ថា​នេះ​គឺ​ជា​រូប​មេបញ្ជាការ Yoo Shi Jin ក្នុង​រឿង “Descendants of the Sun”។

 

ល្បី​ខ្លាំង​ពេក រូប Song Joong Ki ត្រូវ​​គេ​យក​មក​បោះ​ពុម្ព​លើ​លុយ​ខ្មោច

 

មក​ដល់​ពេល​នេះ រូបភាព​នេះ​ត្រូវ​បាន​គេ​ចែកចាយ​យ៉ាង​ទូលំទូលាយ​នៅ​លើ​បណ្ដាញ​សង្គម ហើយ​មតិ​របស់​មហាជន​កំពុង​ចែក​ជា​២។ ខណៈ​មនុស្ស​មួយ​ចំនួន​ពេញ​ចិត្ត​និង​សរសើរ​ពី​ភាព​ច្នៃ​ប្រឌិត​របស់​អ្នក​ផលិត​លុយ​នេះ មនុស្ស​មួយ​ចំនួន​ទៀត​បែរ​ជា​គិត​ថា​រឿង​នេះ​ពិត​ជា​ហួស​ហេតុ​ទៅ​វិញ។ ពួក​គេ​បាន​គិត​ទង្វើ​នេះ​គឺ​ប៉ះពាល់​ដល់​តម្លៃ​របស់​សិល្បករ៕

 

ចុចអាន៖១៣ សន្លឹក Cute ដូច​គ្នា​​ពី James Jirayu នឹង Song Joong Ki

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖
kenh14