អេនីហ្សាម៖ ខ្ញុំ​ចង់​ផ្ទុះ​ដូច​គេ តែ​គ្មាន​ដុង

សិល្បករ​សិល្បការនី ឥឡូវ​កំពុង​តែ​សង្វាត​មាន​ក្រុម​​​រាំ​​ប្រចាំ​ខ្លួន​ ​ដោយឡែក​ អេនីហ្សាម​ ប្រាប់​ថា​ នាង​ក៏​ចង់​​មាន​ក្រុម​រាំ និង​ក្បាច់​រាំ​ប្លែកៗ​​ផ្ទាល់​ខ្លួន​ដែរ​ ប៉ុន្តែ​នាង​គ្មាន​ដុង​ដូច​គេ​។​​

 

“ការ​ពិត​ឃើញ​តារា​រៀម​ច្បង​ និង​ប្អូន​ៗ​មួយ​ចំនួន​គាត់​មាន​ក្រុម​រាំ​ប្លែកៗ ខ្ញុំ​ក៏​ចង់​បាន​ដែរ​ ហើយ​ក៏​​ត្រៀម​ចង់​បង្កើត​ដែរ តែ​បង​អត់​ទាន់​មាន​បទ​ញាក់ ហើយ​អត់​មាន​ដុង​ខាង​រាំ​ហ្នឹង​ទៀត ចឹង​អ្វី​ទាំង​អស់​ ដូចជា​ពិបាក​សម្រាប់​បង​”។

 

យ៉ាង​ណា​មិញ​ប្អូនស្រី​បង្កើត​​លោក​ មង្គល​ ទីណា បញ្ជាក់​ដែរ​ថា​ នាង​នឹង​សំណូម​ពរ​ទៅ​ខាង​ផលិត​កម្ម​ ឲ្យ​ធ្វើ​បទ​ញាក់​សម្រាប់​នាង​ ដើម្បី​បំពេញ​តម្រូវ​ការ​ទីផ្សារ​ និង​បណ្ដា​អ្នក​គាំទ្រ​នាង​ផង​ដែរ​។

 

អេនីហ្សាម៖ ខ្ញុំ​ចង់​ផ្ទុះ​ដូច​គេ តែ​គ្មាន​ដុង

 

ម្ចាស់​បទ​ “ ខូច​អារម្មណ៍” បន្ថែម៖ “បង​កំពុង​តែ​សំណូម​ពរ​ឲ្យ​ខាង​ផលិត​កម្ម​ ធ្វើ​បទ​ចម្រៀង​ញាក់​ឲ្យ​ដែរ តែ​មិន​ទាន់​បាន​ចេញ​ទេ​។ យ៉ាង​ណា​​ក៏​ដោយ ​ទោះ​បង​គ្មាន​ដុង​ខាង​ក្បាច់​រាំ តែ​បង​នឹង​ព្យាយាម​ សម្រាប់​ឱកាស​ទី​ផ្សារ​ពេល​ខាង​មុខ”។

 

ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខាង​មុខ​ អេនីហ្សាម ប្រាប់​ថា​ នាង​មាន​ប្រហែល​៥​បទ​សម្រាប់​ ចែក​ជូន​បង​ប្អូន​រាំ​លេង​កម្សាន្ត​ទៀត​ផង​៕

អត្ថបទ៖ ថា ម៉ាលីដា