ញាក់សាច់! ទាស់សម្តីគ្នា ទម្លាក់កូនតូច ទៅលើដី ចាប់វាយ ឡើងរបូតសក់ (មានវីដេអូ)

បរទេស៖ វាគឺជារឿង ដ៏គួរឲ្យភ្ញាក់ផ្អើល និងហួសចិត្តមួយ បន្ទាប់ពីស្រ្តីជាម្តាយ បានទាស់ពាក្យសម្តី ជាមួយស្រ្តីម្នាក់ផ្សេងទៀត ហើយបានទម្លាក់ កូនស្រីតូច ពីចង្កេះ ធ្លាក់ទៅលើដី យ៉ាងដំណំ ដើម្បីតដៃ វាយតប់ជាមួយគេវិញ។

បើតាមខ្សែវីដេអូ ដែលបានថត នៅពេលកើតហេតុ បានបង្ហាញឲ្យឃើញ ស្រ្តីជាម្តាយរូបនោះ បានទាស់ពាក្យសម្តី ជាមួយនឹង ស្រ្តីម្នាក់ទៀត ហើយបានតឹងសរសៃ.កដាក់គ្នា ប៉ុន្តែមិនដឹងថា មកពីមូលហេតុអ្វី ឲ្យប្រាកដឡើយ។

រំពេចនោះដែរ ស្រាប់តែជម្លោះវាយតប់គ្នា បានកើតឡើង ដោយស្រ្តីជាម្តាយ បានវាយតបតវិញភ្លាមៗ និងចាប់វាយស្រ្តីរូបនោះ ឡើងរបូតសក់ ទៀតផង បន្ទាប់ពីទម្លាក់ កូនស្រីតូចរបស់ខ្លួន ពីចង្កេះ ធ្លាក់ទៅលើកម្រាលថ្ម ត្រូវចំខ្នង យ៉ាងដំណំ ប៉ុន្តែក្នុងវីដេអូនោះ គេមិនច្បាស់ថា ក្មេងស្រីរងគ្រោះ ប៉ះត្រូវក្បាលដែរ ឬក៏យ៉ាងណានោះទេ។

ទោះបីជាយ៉ាងណា អ្នកនៅក្បែរកន្លែងកើតហេតុ បានស្រែកយ៉ាងខ្លាំង ដើម្បីឲ្យគេ ចូលទៅលើក ក្មេងស្រីនោះឡើង ប៉ុន្តែគេមិនបានដឹងឡើយថា ក្មេងស្រីរូបនោះ រងរបួសធ្ងន់ ស្រាល ឬយ៉ាងណា។

យ៉ាងណាមិញ បន្ទាប់ពីវាយតប់គ្នា យ៉ាងចាស់ដៃ មិនដល់១នាទីផង ស្រ្តីទាំង២រូបនោះ បានបំបែកគ្នា និងដកថយរៀងៗខ្លួនផងដែរ៕

ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម ទាំងអស់គ្នា៖

ប្រភព ៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត