​ប្រើ​កូនកាំបិត ចាក់ប្លន់យ៉ាងសាហាវ​

ខេត្តក្រចេះ ៖ បុរស​ជា​អ្នក​រត់​ម៉ូតូឌុប​ម្នាក់ ត្រូវ​ជន​មិន​ស្គាល់​មុខ​ប្រដាប់​ដោយ​កូនកាំបិត​ចាក់ បណ្តាល​ឱ្យ​រង​របួសធ្ងន់​ ខណៈ​ប៉ង​សម្លាប់ ​ដើម្បី​ប្លន់​យក​ម៉ូតូ កាលពី​ព្រឹក​ថ្ងៃ​ទី​៤ មេ​សា ២០១៦ ស្ថិត​នៅ​ក្នុង​ព្រៃ​ស្ងាត់​មួយ​កន្លែង ក្នុង​ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ។

ប្រភព​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​តូ ហាំ អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ស្រុក​ស្នួល ត្រូវ​នគរបាល​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ នៅ​មន្ទីរពេទ្យ​ស្រុក​។

យ៉ាងណា​ក៏​ដោយ ករណី​ចាក់​សម្លាប់​នេះ ត្រូវ​កម្លាំង​នគរបាល​ស្រុក​អះអាង​ថា ជន​ដៃដល់​ត្រូវ​បាន​កំណត់​មុខសញ្ញា ហើយ​ក៏​កំពុង​តែ​តាម​ស្រាវជ្រាវ ខណៈ​កំពុង​រត់គេច​ខ្លួន​។

បើ​តាម​ការ​បញ្ជាក់​ពី​បុរស​រង​គ្រោះ​បាន​ប្រាប់​ថា ជនសង្ស័យ​បាន​ជួល​រូបគេ​ឱ្យ​ឌុ​ប​ពី​ទីប្រជុំជន​ស្រុក​ស្នួល មក​ក​ឃុំ​ស្រែ​ចារ ។

លុះ​ជិះ​ដល់​កន្លែង​ស្ងាត់ ជន​ដៃដល់​បាន​យក​កូនកាំបិត​ចាក់​ពីមុខ បណ្តាល​ឱ្យ​លិច​កប់ម​កលើ​រូបគេ​ពីមុខ បណ្តាល​ឱ្យ​រង​របួសធ្ងន់ ហើយ​ជន​នេះ​បាន​ប្លន់​យក​ម៉ូតូ​ម៉ាក​វ៉េវ​ទៅ​បាត់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត