រថយន្ត ៥៦គ្រឿង បុកបន្តកន្ទុយគ្នា ស្លាប់មនុស្ស ៣នាក់ (មានវីដេអូ)

ចិន៖ កាលពីពេលថ្មីៗនេះ ហេតុការណ៍រន្ធត់មួយ បានកើតឡើង ក្នុងប្រទេសចិន ដែលរថយន្តជាង ៥៦គ្រឿង  បានជិះបុកតកន្ទុយគ្នា និងយ៉ាងហោចណាស់មនុស្ស ៣នាក់បានស្លាប់។

បើតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ហេតុការណ៍រន្ធត់នេះ បណ្តាលមកពីមានព្យុះ ចុះអ័ព្វ និងភ្លៀងធ្លាក់ជោគជាំខ្លាំងពេក ស្ថិតនៅជិតទីក្រុង Changzhou ចំងាយប្រមាណជា ១៩០គីឡូម៉ែត្រ ភាគខាងជើងឆៀងខាងលិច ទីក្រុងសៀងហៃតាមបណ្តោយផ្លូវជាតិ G42 Shanghai-Chengdu នៅចន្លោះម៉ោងប្រហែលជា ម៉ោង១:00ល្ងាច ក្នុងពេលដែលមានប្រជាជនចិនរាប់លាននាក់ ធ្វើដំណើរកាត់តាមផ្លូវនេះ អំឡុងពេលពិធីបុណ្យឆេងម៉េង

ប្រភពបន្តថា មនុស្សជាច្រើន បានរងរបួស និងយ៉ាងហោចណាស់  មនុស្ស៣នាក់បានស្លាប់ ក្នុងឧបទ្ទវហេតុនោះ។
នៅក្នុងវីដេអូឃ្លីបផងដែរ គេឃើញថា អ្នកបើកបរដែលរួចជីវិតពីការស្លាប់ បាននាំគ្នាឈរពេញលើដំបូលរថយន្ត ខណៈដែលមានរថយន្តជាច្រើនទៀត បានរងការខូចខ្ទេចខ្ទី និងជាប់គាំងនៅទីនោះ។

គួរបញ្ជាក់ដែរថា មន្រ្តីជំនាញ បានធ្វើការ ដោះស្រាយយ៉ាងសស្រាក់ស្រាំផងដែរ៕   

ប្រភព៖ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត