Neymar បើកចំហឲ្យមានការផ្ទេរទៅកាន់ក្លិប PSG

Neymar អាចនឹងត្រូវលួងលោមជាមួយនឹងការផ្ទេរមួយពីក្លិប Barcelona ទៅកាន់ក្លិប Paris Saint-Germain។ នេះបើយោងទៅតាមការបញ្ជាក់របស់ភ្នាក់ងារតំណាងឲ្យខ្សែប្រយុទ្ធអន្តរជាតិប្រេស៊ីលរូបនេះ។
neymar
កីឡាករវ័យ២៤ឆ្នាំរូបនេះ បានស្ថិតក្នុងតួនាទីដ៏សំខាន់ក្នុងនាមជាផ្នែកមួយនៃខ្សែប្រយុទ្ធដ៏មុតស្រួចទាំងបីរបស់ក្រុម Barcelona រួមរួមជាមួយនឹង Lionel Messi និង Luis Suarez ខណៈដែលក្លិបនេះ កំពុងនាំមុខ៦ពិន្ទុនៅលើកំពូលតារាងនៃក្របខ័ណ្ឌ La Liga ឈានទៅប្រកួតពាន Copa del Rey វគ្គផ្តាច់ព្រ័ត្រ និងក្របខ័ណ្ឌ hampions League វគ្គ៨ក្រុមចុងក្រោយ។ រូបគេមានលក្ខខណ្ឌទិញរំលាយកិច្ចសន្យាក្នុងទឹកប្រាក់១៩៣លានអឺរ៉ូ (ស្មើនឹង២២០លានដុល្លារអាមេរិក) ក្នុងកិច្ចសន្យារបស់គេ។

នេះបើយោងទៅតាមភ្នាក់តំណាងរបស់គេគឺលោក Wagner Ribeiro ដែលមានអារម្មណ៍ថា ការផ្ទេរ «ជាសុបិនមួយ» ទៅកាន់ក្លិប PSG គឺ អាចទៅរួច។ Ribeiro បានប្រាប់កាសែត L’Equipe របស់បារាំងថា៖ «Neymar មានកិច្ចសន្យាមួយជាមួយនឹង Barca រហូតដល់ឆ្នាំ២០១៨។ រូបគេមានអារម្មណ៍ល្អនៅ Barcelona គេចូលចិត្តការនៅទីនោះ ហើយរូបគេកំពុងតែលេងឲ្យក្លិបដ៏ល្អបំផុតក្នុងពិភពលោក។ វាមិនមានការជោគជ័យតិចតួចឡើយក្នុងការធ្វើឲ្យខ្លួនអ្នកស្ថិតក្នុងក្លិបដ៏អស្ចារ្យមួយបែបនេះ»។ លោក Ribeiro បានបន្ថែមទៀតថា៖ «ប៉ុន្តែ ក្តីសង្ឃឹមនៃការរស់នៅក្នុងទីក្រុងមួយដូចជា ប៉ារីស និងលេងឲ្យក្លិបមួយដូចជា PSG នោះគឺជាសុបិនមួយសម្រាប់រាល់កីឡាករទាំងអស់»៕

ប្រភពព័ត៌មាន៖ The Guardian