Bayern បារម្ភពីការភ្លាត់ស្នៀតនៅពេលប៉ះក្រុមខ្លាំង Benfica

Bayern Munich កំពុងតែស្រេកឃ្លានក្នុងការគេចឲ្យផុតពីការភ្លាត់ស្នៀតមួយផ្សេងទៀតក្នុងក្របខ័ណ្ឌ Champions League ក្រោមស្នាដៃគូប្រជែងមកពីព័រទុយហ្គាល់ ក្នុងយុទ្ធនាការនេះក្នុងវគ្គ៨ក្រមចុងក្រោយ នៅពេលធ្វើជាម្ចាស់ផ្ទះទទួលភ្ញៀវ Benfica នៅរាត្រីថ្ងៃអង្គារនេះក្នុងជើងទីមួយ។
Bayern
ក្រុម Bayern របស់លោក Pep Guardiola បានរងបរាជ័យក្នុងលទ្ធផល ៣-១ ក្រោមស្នាដៃក្រុម Porto ក្នុងដំណាក់កាលដូចគ្នានៃយុទ្ធនាការនេះកាលពីរដូវកាលមុន ក្នុងការប្រកួតជើងទី១ នៅមុនពេលធ្វើការស្រោចស្រង់វិញជាមួយនឹងជ័យជម្នះ ៦-១ ក្នុងទីក្រុង Munich ដើម្បីឈានទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្រោយពីទទួលជ័យជម្នះទាំងពីរជើងក្នុងលទ្ធផល ៧-៤។ ក្រោយពីក្រុម Bayern បានផ្តួលក្រុមជើងឯករងកាលពីរដូវកាលមុន Juventus ក្នុងលទ្ធផលទាំងពីរជើង ៦-៤ ក្នុងវគ្គ១៦ក្រុមចុងក្រោយ ក្រុមបណ្តាញសារព័ត៌មានអាល្លឺម៉ង់ ហាក់គិតថា ដំណើររបស់ពួកគេទៅកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ គឺជាបញ្ចប់ដែលមិនអាចជៀសរួចមួយ នៅមុនពេលពួកគេជួបជាមួយនឹងក្រុមកំពុងតែនាំមុខរបស់ព័រទុយហ្គាល់ Benfica ក្នុងការប្រកួតទាំងពីរជើង។ ប៉ុន្តែ ក្រុម Bayern បញ្ជាក់ថា មិនចាត់ទុកថា ពួកគេជាក្រុមមានប្រៀបក្នុងការឈ្នះឡើយ។

ខ្សែប្រយុទ្ធ Mario Goezte របស់ក្រុម Bayern បាននិយាយថា៖ «ការប្រកួតនេះពិតជាគ្រោះថ្នាក់។ យើងត្រូវតែគិតម្តងទៀតដោយខ្លួនឯងអំពីអ្វីដែលយើងមានបទពិសោធនៅលើទឹកដី Porto កាលពីឆ្នាំមុន។ សមាជិកឈ្នះពាន World Cup របស់អាល្លឺម៉ង់រូបនេះ សង្ឃឹមថា នឹងចូលលេងដើម្បីប៉ះជាមួយនឹង Benfica ក្រោយពីការប្រើប្រាស់ល្បឿនដ៏មានថាមពលរបស់គេ បានជួយឲ្យ Franck Ribery រកគ្រាប់បាល់ឈ្នះដ៏អស្ចារ្យក្នុងពេលក្រុមខ្លួនទទួលជ័យជម្នះ ១-០ លើក្រុម Eintracht Frankfurt កាលពីថ្ងៃសៅរ៍ ក្នុងការបង្ហាញពីទម្រង់លេងមិនបានល្អមួយពីសំណាក់ក្រុម Bayern ដែលនៅតែស្ថិតនៅលើកំពូលតារាងនៃក្របខ័ណ្ឌ Bundesliga។ Benfica បានទទួលជ័យជម្នះ១៩លើកក្នុងចំណោមការប្រកួត២០លើកចុងក្រោយរបស់ពួកគេក្នុងរាល់យុទ្ធនាការទាំងអស់ ហើយការចាញ់មួយលើកនោះបានកើតឡើងក្នុងលទ្ធផល ២-១ ក្រោមស្នាដៃក្រុម Porto កាលពីខែកុម្ភៈ។ ខ្សែប្រយុទ្ធប្រេស៊ីល Jonas បានស៊ុតបាល់បញ្ចូលទី១៨គ្រាប់ក្នុងការបង្ហាញខ្លួន១៦លើក ក្នុងរាល់យុទ្ធនាការទាំងអស់ក្នុងឆ្នាំ២០១៦ ដើម្បីធ្វើឲ្យក្រុមរបស់គេនាំមុខលើតារាងលីកព័រទុយហ្គាល់។

ការប្រកួតនេះនឹងចាប់ផ្តើមនៅម៉ោង១:៤៥ទៀបភ្លឺ៕