តោខៀវ Chelsea តែងតាំងលោក Antonio Conte ជាគ្រូបង្វឹកអចិន្រ្តៃយ៏

ក្លឹបតោខៀវឆៀលស៊ី បានតែងតាំងលោកគ្រូបង្វឹក Antonio Conte ក្នុងកិច្ចសន្យាកុងត្រារយះពេល៣ឆ្នាំ​ជាផ្លូវការដោយយោងការប្រកាសរបស់ក្លឹបកាលពីថ្ងៃច័ន្ទនេះ ហើយគាត់និងមកដឹក​នាំក្លឹបនៅរដូវកាល​ក្រោយបន្ទាប់ពីព្រឹត្តការណ៏បាល់ទាត់ទ្វីបអឺរ៉ុប2016នៅប្រទេសបារាំងបញ្ចប់ទៅ។
chelsea1
គ្រូបង្វឹកសញ្ញតិអ៊ីតាលីវ័យ៤៦ឆ្នាំរូបនេះនិយាយបន្ទាប់ពីចុះហត្ថលេខារួចថា “ ខ្ញុំពិតជាមានអារម្មណ៏រំភើប និង រីករាយក្នុងការ​តាំងចិត្តធ្វើ​ការដើម្បីក្លឹប ខ្ញុំមានមោទនភាពដែលបានដឹ​កនាំក្រុមជម្រើសជាតិអ៊ីតាលីក​ន្លងមកហើយ​លទ្ធផល​ជោគជ័យទាំងនោះជាគន្លឹះទាក់ទាញដែលខ្ញុំមានថ្ងៃនេះ ​ដើម្បីអោយ​ខ្ញុំបាន​បង្ហាញសមត្ថភាព​របស់​ខ្ញុំ ដើម្បីអោយប្រាកដថា ខ្ញុំនិងនាំលទ្ធផលល្អជាមួយនិងជ័យជំនះឈ្នះពានរង្វាន់ធំៗជាមួយក្លឹប ពិសេសគឺការដឹកនាំក្លឹបប្រកួតប្រជែងក្នុងក្របខ័ណ្ឌ បាល់ទាត់លំដាប់កំពូល Premier Leagueនេះ។ក្លឹបនិងអ្នកគាំទ្ររង់ចាំមើលការប្រកួតដោយអន្ទះសារ ហើយមហិច្ឆតារបស់ខ្ញុំគឺចង់នាំភាពជោគជ័យដល់ក្លឹបដូចដែលខ្ញុំធ្លាប់ធ្លាប់មានជាមួយក្រុមជម្រើសជាតិអ៊ីតាលី។

ក្លឹបតោខៀវបានធ្លាក់ចុះទម្រង់លេងយ៉ាងខ្លាំង ដោយចាប់ផ្តើមរដូវកាលយ៉ាងត្រដាបត្រដួសនិងបានបណ្តេញគ្រូបង្វឹកJose Mourinho កាលពីខែធ្នូ ហើយគ្រូបង្វឹកបង្វឹកបណ្តោះអាសន្ន​បច្ចុប្បន្នគឺ​គ្រូបង្វឹក​សញ្ជាតិហូឡង់ Guus Hiddink ជាគ្រូ ប៉ុណ្ណោះ ហើយគាត់និងចាកចេញ​ពីក្លឹបនៅរដូវក្តៅ​ខាងមុខ​នេះ​ហើយ។
chelsea
លោក Antonio Conte ធ្លាប់ដឹកនាំក្លឹបសេះបង្កង់ Juventus ឈ្នះពានរង្វាន់ Italy Series A ៣សម័យកាល ចុងក្រោយ​នេះផងដែរ ហើយគាត់និងក្លាយជាគ្រូបង្វឺកសញ្ជាតិអ៊ីតាលីទីបួន ដែលនិងមកដឹកនាំក្លឹបChelsea បន្ទាប់ពីលោក Gianluca Vialli លោកគ្រូបង្វឹកClodio Ranieri បច្ចុប្បន្នកំពុងដឹកនាំក្លឹប Leicester City នាំមុខកំពូលតារាង និង បន្ទាប់មកគឺអតីតគ្រូបង្វឹកក្លឹប Real Madrid លោក Carlo Ancelotti និងចុងក្រោយ​គឺគ្រូបង្វឹកដែល​ដឹកនាំក្លឹបChelsea ឈ្នះពានរង្វាន់ទ្វីបអឺរ៉ុបជាប្រវត្តិសាស្រ្តទី១របស់ក្លឹប គឺលោក Roberto Dimatteo ។

អត្ថបទដោយ៖ ប៉ូលីន
ប្រភព៖Talksport