មានរឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ ព្រះមហា​ក្សត្រ​ផ្លាស់ប្តូរ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ក្រសួងមហាផ្ទៃ​

ភ្នំពេញ:
ព្រះករុណា ព្រះបាទ សម្តេចព្រះ បរម​​នាថ នរោត្តម សីហមុនី ព្រះមហា​ក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រាស់បង្គាប់​តែងតាំង​លោក​ឧ​ត្ត​ម​​សេនីយ៍​ឯក ចាន់ គឹម​សេង
​ជា​ឧ​ត្ត​ម​អគ្គានុរក្ស​ថ្នាក់​លេខ​១ ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ​ក្រសួងមហាផ្ទៃ​។

​នេះ​បើ​យោងតាម​ព្រះរាជក្រឹត្យ​ចុះ​ថ្ងៃទី​៣១ ខែមីនា ឆ្នាំ​២០១៦ ដែល​ទទួលបាន​នៅ​ថ្ងៃទី​៥ ខែមីនា នេះ​។​

​លោក​ចាន់ គឹម​សេង គឺ​នឹង​ចូលកាន់​តំណែង ជំនួស​លោក​កុយ ប៊ុនសន អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ក្រសួងមហាផ្ទៃ​។​ ​ការផ្លាស់ប្តូរ​នេះ គឺ​បន្ទាប់ពី​មានរឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​៕​