តែងតាំង​ឧត្តមសេនីយ៍ឯក ចាន់ គឹ​ម​សេង ជា​អគ្គនាយក​ព​ន្ឋ​នាគារ

រាជធានី​ភ្នំពេញ ៖ លោក​ឧត្តមសេនីយ៍ឯក ចាន់ គឹ​ម​សេង អត្តលេខ​០១១៤ នាយ​នគរបាល​ថ្នាក់ឧត្តម​សេនីយ៍​នៃ​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ​កម្ពុជា ត្រូវ​បាន​ផ្ទេរ​ក្របខ័ណ្ឌ​មក​ឋានន្តរស័ក្តិ​ឧត្តម​អគ្គានុរក្ស​ថ្នាក់​ទី​១ អត្តលេខ​២៥២៥ នៃ​ក្របខ័ណ្ឌ​មន្ត្រី​ព​ន្ឋ​នាគារ​ក្រសួងមហាផ្ទៃ និង​តែងតាំង​មុខ​តំណែង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព​ន្ឋ​នាគារ ក្រសួងមហាផ្ទៃ ។

នេះ​បើ​យោង​តាម​ព្រះរាជក្រឹត្យ ន​ស​/​រក​ត​/០៣១៦/៣៥៨ ដែល​ឡាយ​ព្រះ​ហ​ស្ថ​លេខា​ដោយ​ព្រះករុណា ព្រះបាទ សម្តេចព្រះ​នរោត្តម​សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

នៅ​ព្រឹក​ថ្ងៃ​ទី​០៥ មេ​សា ២០១៦ គេហទំព័រ​កោះសន្តិភាព​មិន​អាច​ទាក់ទង​ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ពី​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​បាន​នៅឡើយ​ទេ ជុំវិញ​ការ​ដោះ​ដូរ​លោក​ឧត្តម​អគ្គានុរក្ស​ថ្នាក់​ទី​១ គុយ ប៊ុ​ន​សន អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព​ន្ឋ​នាគារ​នា​ពេល​នេះ ៕