Porsche​ ​Panamera​ ​Hearse​ ​ ​រថយន្ត​ដែល​កំដរ​អ្នក​ ​ដល់​វិនាទី​ចុង​ក្រោយ​

សម្រាប់​រថយន្ត​របស់​ក្រុមហ៊ុន​ ​Porsche​ ​ប្រិយមិត្ត​ប្រហែល​ជា​ធ្លាប់​តែ​បាន​ឮ​ ​និង​បាន​ឃើញ​ថា​ពួក​វា​ជា​ប្រភេទ​រថយន្ត​ស្ព័រ​ ​ឬ​ប្រភេទCrossover។ ប៉ុន្តែ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ក្នុង​ប្រទេស​អ៊ីតាលី​ ​មាន​រថយន្ត​ Porsche​ ​Panamera មួយ​គ្រឿង​ដែល​មាន​រូប​រាង​ខុស​ពី​រថយន្ត​ Porsche​ ​Panamera នានា​ ដែល​រថយន្ត​នោះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​រថយន្ត​ Porsche​ ​Panamera សម្រាប់​ដឹក​សាកសព​។​

 

Porsche​ ​Panamera​ ​Hearse​ ​ ​រថយន្ត​ដែល​កំដរ​អ្នក​ ​ដល់​វិនាទី​ចុង​ក្រោយ​

 

​នេះ​គឺ​ជា​រឿង​ដ៏​ចម្លែក​មួយ​ក្រោយ​មាន​ក្រុម​វិស្វករ​មួយ​ក្រុម​របស់​ប្រទេស​អ៊ីតាលី​បាន​យក​រថយន្ត​ទំនើប​​ Porsche​ ​Panamera ទៅ​កែ​ច្នៃ​សម្រាប់​ដឹក​សាក​សព​ទៅ​វិញ​។​ ​សម្រាប់​រថយន្ត​ប្រភេទ​នេះ​ក្រុម​អ្នក​កែ​ច្នៃ​បាន​ឲ្យ​ដឹង​ថា​ មូលហេតុ​ដែល​ពួក​គេ​ធ្វើ​បែប​នេះ​ព្រោះ​ពួក​គេ​ចង់​ផ្ដល់​ឱកាស​ជា​ចុង​ក្រោយ​សម្រាប់​អ្នក​ដែល​ស្រលាញ់​ប្រភេទ​រថយន្ត​ទំនើប​នេះ​ក្នុង​ការ​ជិះ​ពួក​វា​នា​វិនាទី​ចុង​ក្រោយ​នៃ​ឆាក​ជីវិត​៕

 

Porsche​ ​Panamera​ ​Hearse​ ​ ​រថយន្ត​ដែល​កំដរ​អ្នក​ ​ដល់​វិនាទី​ចុង​ក្រោយ​

Porsche​ ​Panamera​ ​Hearse​ ​ ​រថយន្ត​ដែល​កំដរ​អ្នក​ ​ដល់​វិនាទី​ចុង​ក្រោយ​

 

អាន​បន្ត​ ៖  iPhone 7 Plus អេក្រង់ ៥,៥អ៊ីញ​​អាច​នឹង​បំពាក់​កាមេរ៉ា​ភ្លោះ​ផ្តាច់​មុខ​

ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​
​ប្រភព​ ​៖​ ​autoevolution