Luke Shaw ត្រឡប់​មក​ហ្វឹកហាត់​វិញ​ជា​លើក​ដំបូង​ក្រោយ​ជា​ពី​បាក់ជើង

កីឡាករ Luke Shaw បាន​វិល​មក​ហ្វឹកហាត់​វិញ​ជា​លើកដំបូង​កាល​ពី​ថ្ងៃ​ម្សិលមិញ ក្រោយ​របួស​បាក់​ជើង​ត្រូវ សម្រាក​អស់​៧ខែ។

 

Luke Shaw ត្រឡប់​មក​ហ្វឹកហាត់​វិញ​ជា​លើក​ដំបូង​ក្រោយ​ជា​ពី​បាក់ជើង
Luke Shaw ត្រឡប់​មក​ហ្វឹកហាត់​វិញ​ជា​លើក​ដំបូង​ក្រោយ​ជា​ពី​បាក់ជើង

 

 

ខ្សែ​ការពារ​ឆ្វេង​វ័យ​២០ឆ្នាំ​បាន បាក់.ក​ជើង​ជា​ពីរ​កំណាត់ ក្នុង​ការ​ប្រកួតChampions League ដែល Manchester United បរាជ័យ​ក្រោម​ថ្វី​ជើង PSV Eindhoven កាល​ពី​ខែ​កញ្ញា។ ការ​ត្រឡប់​មក​វិញ​របស់ Shaw ត្រូវ​គេ​ដឹង​តាម​រយៈ​មិត្ត​រួម​ក្រុម Juan Mata ដោយ​ខ្សែ​បម្រើ​អេស្ប៉ាញ​បាន​បង្ហោះ​រូបគេ​ទាំង​ពីរ​នាក់ លើ Instagram ភ្ជាប់​ជាមួយ​ការ​សំណេរ​មួយ​ឃ្លា​ថា៖ “មិត្ត​ខ្ញុំ Luke Shaw ត្រឡប់​មក​ហ្វឹកហាត់​វិញ​ហើយ”។

 

 

បើ​តាម​គ្រូ​បង្វឹក​អង់គ្លេស បញ្ជាក់​ថាShaw នៅ​តែ​អាច​មាន​ឱកាស​ឲ្យ​ក្រុម​ជម្រើសជាតិ។ លោក Roy Hodgson ទាមទារ Man Utd អនុញ្ញាត​ឲ្យ​អតីត​កីឡាករ​របស់ Southampton រូប​នេះ​មក​ហ្វឹកហាត់​ជាមួយ អង់គ្លេស​ដើម្បី​ឲ្យ​ប្រាកដ​ថា​ គេ​អាច​ចូលរួម​ជាមួយ​ក្រុម​ក្នុង​ព្រឹត្តិការណ៍​អឺរ៉ូ​ ​ថ្ងៃ​ទី១២ ខែ​ឧសភា​បាន​ឬ​អត់។

 

 

យ៉ាង​ណា​ក៏​ដោយ Louis van Gaal បញ្ជាក់​កាល​ពី​សប្ដាហ៍​មុន​ថា រូប​លោក​មិន​គិត​ថា Luke Shaw អាច​លេង បាន​វិញ​នៅ​មុន​រដូវកាល​ក្រោយ​ចាប់ផ្ដើម​នោះ​ទេ៕

 

 

ចុច​អាន៖ Pique៖ ​ខ្ញុំ​ចង់​ប៉ះ​ Real ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ Champions League

 

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ BBC