លោក ហ៊ុន សែន រិះ​គន់​ប្រធាន​មន្ទីរ​សាធារណការ​ក្រុង​ថា​មិន​គិត​គូរ​មើល​ផ្លូវ​ក្នុង​ក្រុង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន រិះ​គន់​ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ លោក សាំ ពិសិដ្ឋ ថា​មិន​គិតគូរ​មើល​ផ្លូវ​ក្នុង​ក្រុង រហូត​ធ្វើ​ឲ្យ​ផ្លូវ​មួយ​ចំនួន​ខូច​ខាត។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី របស់​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ ខែ​មេសា លោក ហ៊ុន សែន បាន​ស្ដី​បន្ទោស​យ៉ាង​ខ្លាំង​ចំពោះ​លោក សាំ ពិសិដ្ឋ ហើយ​រហូត​គំរាម​ដក​តំណែង​ប្រធាន​មន្ទីរ​សាធារណការ​រូប​នោះ​ផង​ដែរ។

បន្ថែម​ពី​នេះ លោក ហ៊ុន សែន ក៏​ក្រើន​រំលឹក​ដល់​មន្ត្រី​ក្រោម​ឱវាទ​ទាំង​អស់ ឲ្យ​ទទួល​មតិ​រិះ​គន់​ពី​គ្រប់​មជ្ឈដ្ឋាន​ដើម្បី​កែ​លម្អ​ការងារ​របស់​ខ្លួន ដោយ​មិន​មែន​មាន​កន្លែង​ធ្វើ​ការ​ធំ​ល្អៗ តែ​លទ្ធផល​ការងារ​អន់​ទៅ​វិញ​នោះ​ទេ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។