លោក ហ៊ុន សែន ប្រកាស​ឈប់​ធ្វើ​ផ្លូវ​អាកាស​លើ​ផ្លូវ​រថភ្លើង

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​មិន​ធ្វើ​ផ្លូវ​អាកាស​លើ​ផ្លូវ​រថភ្លើង​ទេ និង​ប្រាប់​ទៅ​ពលរដ្ឋ​ដែល​រស់​នៅ​តាម​ផ្លូវ​រថភ្លើង​ឈប់​ធ្វើ​បាតុកម្ម។

លោក ហ៊ុន សែន ថ្លែង​បែប​នេះ ក្នុង​ពិធី​សម្ពោធ​ដាក់​អោយ​ប្រើប្រាស់​អគារ​រដ្ឋបាល​ថ្មី របស់​សាលា​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៥ មេសា ដោយ​លោក​បញ្ជាក់​ថា ផ្លូវ​រថភ្លើង​នេះ​បច្ចុប្បន្ន​​មិន​សូវ​ដំណើរ​ការ​ទេ ដូច្នេះ​លោក​បញ្ជា​ឲ្យ​ធ្វើ​ជា​ផ្លូវ​កៅស៊ូ​វិញ។

តែ​យ៉ាង​ណា​ក៏​ដោយ​លោក ហ៊ុន សែន មិន​បាន​បញ្ជាក់​ឲ្យ​ច្បាស់​ពី​ការ​ដោះដូរ​ផ្លូវ​រថភ្លើង និង​គម្រោង​ផ្លូវ​អាកាស​ថា នឹង​ដូរ​ទៅ​ទីតាំង​ណា​ផ្សេង ឬ​បញ្ឈប់​គម្រោង​នេះ​យ៉ាងណា​នោះ​ទេ។

ក្រោយ​ពេល​រដ្ឋាភិបាល​ប្រកាស​គម្រោង​សាងសង់​ផ្លូវ​អាកាស ឬ​ផ្លូវ​លឿន លើ​ផ្លូវ​រថភ្លើង ពី​ស្ថានីយ​រថភ្លើង​ទៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ មក ពលរដ្ឋ​រស់​នៅ​តាម​ផ្លូវ​នោះ តែងតែ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​គម្រោង ឬ​ស្នើ​ឲ្យ​ដោះស្រាយ​សំណង​សមរម្យ​ជូន​ពួកគេ។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​របស់​យើង...

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។