ព្យាបាល​ដុះសាច់បំពង់ក​ដោយ​ប្រើ​គ្រឿងទេស​សាមញ្ញៗ​!

​    ​ជំងឺ​ដុះសាច់បំពង់ក​កើតឡើង​ពី​ការ​ហើម​រលាក និង​ឈឺ​ចុកចាប់​នៅ​បំពង់ក ឬ​បណ្តាលមកពី​ឆ្លង​ប្រភេទ​សាច់​ដុះ​នៅ​បំពង់​កៅ​ហៅថា Tonsil​។ រោគសញ្ញា​នៃ​ជំងឺ​ដុះសាច់បំពង់ក​មានដូចជា គ្រុនក្តៅ ញាក់ ក្អួត ហើម​កូនកណ្តុរ ឈឺ​សាច់ដុំ និង​ស្រងូតស្រងាត់​។ ជំងឺ​ដុះ​សាច់​បំពង់​ក៏​អាច​ឆ្លង​ដោយសារ​វីរុស និង​បាក់តេរី​ផងដែរ​។ 

​    ​ជាទូទៅ​មនុស្ស​បានជ្រើសរើស​ថ្នាំ​ផ្សះ​ដើម្បី​ព្យាបាល ប៉ុន្តែ​អ្នក​ខ្លះទៀត​បានជ្រើសរើស​ប្រើ​ឱសថ​ធម្មជាតិ​ដើម្បី​ព្យាបាល​ជំងឺ​ដុះសាច់បំពង់ក​នេះ ដែល​អាចជួយ​ឱ្យ​ឆាប់​ជា​លឿន​ជាង​ថ្នាំ​ផ្សះ​។ ប៉ុន្តែ​ឱសថ​រុក្ខជាតិ​នេះ​អាច​បង្កឱ្យមាន​ផលប៉ះពាល់​ដល់​អ្នកអនុវត្ត​មួយចំនួន ដូច្នេះ​មុននឹង​ប្រើ​ឱសថ​រុក្ខជាតិ​ខាងក្រោម គួរ​ពិគ្រោះ​យោបល់​ជាមួយនឹង​វេជ្ជបណ្ឌិត​។ 

​    ​១. ខ្ទឹមស
​    ​ក្នុងនាម​ជា​ឱសថ​រុក្ខជាតិ​ចំណាស់​រាប់ពាន់​ឆ្នាំ ខ្ទឹមស​ត្រូវបាន​ប្រើ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​។ វា​សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក៏ដូចជា​ប្រឆាំង​បាក់តេរី និង​វីរុស ហេតុនេះហើយ​ទើប​ខ្ទឹមស​ក្លាយជា​អ្នកប្រឆាំង​ផ្តាសាយ គ្រុនក្តៅ និង​ដុះសាច់បំពង់ក​ដ៏​ពូកែ​ស័ក្តិ​សិទ្ធ​។ មនុស្ស​ដែល​ប្រើ​ខ្ទឹមស​នៅពេល​ឃើញ​សញ្ញា​នៃ​ការកើត​ជំងឺ​ភ្លាម នឹង​ឆាប់​ជាសះស្បើយ​ជាង​អ្នក​ដែល​មិន​ប្រើ​ខ្ទឹមស​។ 

ព្យាបាល​ដុះសាច់បំពង់ក​ដោយ​ប្រើ​គ្រឿងទេស​សាមញ្ញៗ​!

​    ​វិធី​តែមួយគត់​ដើម្បី​យក​ខ្ទឹមស​ធ្វើជា​ថ្នាំ​ព្យាបាល​ជំងឺ​ដុះសាច់បំពង់ក​គឺ​យក​វា​ធ្វើជា​ទឹកតែ​ខ្ទឹមស​។ ប្រឡេះ​ខ្ទឹមស ២ ក្លែប​ដាក់ចូល​ទឹក ១ កែវ (​ចំណុះ ០,២៥ លីត្រ​) ហើយ​ដាំ​រយៈពេល ៥ នាទី​។ បន្ទាប់មក​បន្ថយ​ភ្លើង ហើយ​ទុកឱ្យ​ពុះ​រ៉ុយៗ រយៈពេល ១០ នាទី​ទៀត​។ ដក​ចេញពី​ចង្ក្រាន ហើយ​ស្រឹ​ត​យកតែ​ទឹក ហើយ​បោះ​ខ្ទឹមស​ចោល​។ ទុកឱ្យ​ត្រជាក់​បន្តិច រួច​បន្ថែម​ទឹកឃ្មុំ​ដើម្បីឱ្យ​វា​មាន​រសជាតិ​ផ្អែម​។ ផឹក​វា​ឱ្យបាន​ម្តង​ក្នុង​មួយថ្ងៃ​ដើម្បី​បន្ថយ​ការឈឺចាប់ ផឹក​ក្រោយ​បាយ​រួច​។  

​    ​ខ្ទឹមស​អាចធ្វើឱ្យ​ឈាម​ស្តើង ដូច្នេះ​សូម​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​មុនពេល​ប្រើប្រាស់ ក្នុងករណី​លោកអ្នក​កំពុង​ប្រើប្រាស់​ប្រភេទ​ថ្នាំ​ដែល​ធ្វើឱ្យ​ឈាម​ស្តើង​ដែរ​។ ប៉ុន្តែ​បើ​លោកអ្នក​មិន​កំពុង​លេបថ្នាំ​ប្រភេទ​នេះ​ទេ មិនចាំបាច់​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​នោះឡើយ​។ 

​    ​២. ម្ទេស​ហុយ ទឹកឃ្មុំ និង​ក្រូចឆ្មា​
​    ​ការ​លាយ​ម្ទេស​ហុយ ទឹកឃ្មុំ និង​ក្រូចឆ្មា​ចូលគ្នា​អាចជួយ​បំបាត់​ការឈឺចាប់ និង​ការ​ហើម​នៃ​សាច់​បំពង់ក​។ លាយ​ទឹកឃ្មុំ ២ ស្លាបព្រា​បាយ​ជាមួយនឹង​ទឹកក្រូច​ឆ្មា ១ ស្លាបព្រា​បាយ​ក្នុង​ទឹក​មួយ​កែវ (០,២៥ លីត្រ​)​។ រួច​បន្ថែម​ម្ទេស​ហុយ​មួយ​ចឹប ហើយ​ដាក់​វា​ដាំ​ឱ្យ​ពុះ ១០ នាទី​។ បន្ទាប់មក​សូម​ផឹក​វា​តាម​ការគួរ​ដើម្បី​បំបាត់​ការឈឺចាប់ និង​បំបាត់​សាច់​បំពង់ក​។ ម្ទេស​ហុយ​អាច​បន្ថយ​ការ​ហើម និង​ដើរតួនាទី​ជា​ថ្នាំ​សម្លាប់​មេរោគ​។ ដំបូង​ត្រូវ​លាយ​គ្រឿងផ្សំ​តាម​រូបមន្ត​ខាងលើ ដែលមាន​បរិមាណ​តិចតួច ប៉ុន្តែ​នៅពេល​លោកអ្នក​ស៊ាំ​នឹង​ក្លិន​របស់​វា​ហើយ លោកអ្នក​អាច​លាយ​តាម​ចំណង់​ចំណូល​ចិត្តបាន​។ ទាំង​ទឹកឃ្មុំ និង​ទឹក​ក្រូចឆ្មា​គឺជា​ឱសថ​ស័ក្តិ​សិទ្ធ​បំផុត​សម្រាប់​សាច់​បំពង់ក​ដែល​ឈឺចាប់​។ 

​    ​លោកអ្នក​អាច​ទទួលទាន​ឱសថ​ធម្មជាតិ​ទាំងពីរ​នេះ​រាល់ថ្ងៃ រហូត​ទាល់តែ​សង្កេតឃើញ​ធូរស្បើយ​៕ 

ព្យាបាល​ដុះសាច់បំពង់ក​ដោយ​ប្រើ​គ្រឿងទេស​សាមញ្ញៗ​!