លោក បា្រក់ សុខុន ​ចូលកាន់តំណែង​ជាប្រមុខការទូតខ្មែរ​ចាប់ពីរសៀលនេះ

រាជធានីភ្នំពេញ ៖ ​បើគ្មានការប្រែប្រួលនោះទេ ​នៅទីស្តីការក្រសួងការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ​ វេលាម៉ោង៣រសៀលថ្ងៃទី០៥ មេសា ២០១៦ ​សម្តេច​អគ្គមហាសេនាបតីតេជោ      ហ៊ុន សែន នឹងអញ្ជើញ​ជាអធិបតីក្នុងពិធីផ្ទេរនិងចូលកាន់តំណែង​រដ្ឋមន្រ្តីក្រសួងការបរទេស​ ដោយលោក បា្រក់ សុខុន​ រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍​និងទូរគមនាគមន៍ ​​ផ្ទេរទៅកាន់តំណែងរដ្ឋមន្រ្តី ការបរទេស​ចូល​ជំនួសលោកឧបនាយករដ្ឋមន្រ្តី ​ហោ ណាំហុង​ ដែលសុំលាលែង​បន្ទាប់ពីកាន់តំណែងរដ្ឋមន្រ្តីក្រសួងការបរទេស​ជាច្រើនអាណត្តិនោះរួចមក ៕