ថ្ងៃនេះ សមត្ថកិច្ច​ត្រៀម​បញ្ជូន​អ្នកបើកបរ​រថយន្ត​និង​អ្នក​បើក​ទូកដ​ទៅ​តុលាការ

ខេត្តកណ្តាល ៖ ប្រ​ភ​ពី​មន្ត្រី​ខេត្តកណ្តាល​បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​០៥ មេ​សា​នេះ សមត្ថកិច្ច​នឹង​បញ្ជូន​អ្នកបើកបរ​រថយន្ត​ធ្លាក់ទឹក​ទន្លេបាសាក់​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​០៧​នាក់ នៅ​ចំណុច​កំពង់ចម្លង​អុងប៉ាង ត្រើយ​ខាងកើត​ទន្លេបាសាក់ ក្នុងភូមិ​បា​រ៉ែ​ន​លើ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង នៅ​ម៉ោងជាង​៧​យប់​ថ្ងៃ​ទី​០៣ មេ​សា និង អ្នក​បើក​ទូកដ​និង​ដាក់​កំណល់​រថយន្ត ទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ។

អ្នកបើកបរ​រថយន្ត Luxus RX300 ពណ៌ ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AF-9169 ឈ្មោះ សាក់ សា​រ៉ា​ក់ អាយុ​៣៣​ឆ្នាំ ជា​ជាង​ម៉ូតូ មាន​ទីលំនៅ​ក្នុងភូមិ​-​សង្កាត់​ព្រែក​ហូ ក្រុង​តា​ខ្មៅ ។ ចំណែក​អ្នក​បើក​ទូកដ​និង​ដាក់​កំណល់​រថយន្ត ដែល​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ព្រឹក​ថ្ងៃ​ទី​០៤ មេ​សា​នោះ ឈ្មោះ​ស៊ិ​ន រតនា ហៅ​ខុ​ង ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បា​រ៉ែ​ន​លើ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង​៕