Urban Voice កម្មវិធី​សម្លេង​ទីក្រុង រួម​គ្នា​ដោះស្រាយ​បញ្ហា​ក្នុង​ទីក្រុង​

កម្មវិធី​សម្លេង​ទីក្រុង គឺ​ជា​ឧបករណ៍​ថ្មី​មួយ​សម្រាប់​ឲ្យ​លោក​អ្នក​លើក​ឡើង​អំពី​បញ្ហា​នៅ​ក្នុង​ទី​ក្រុង ដែល​អនុញ្ញាត​ឲ្យ​ប្រិយមិត្ត​អាច​រាយការ​ពី​បញ្ហា​នានា​នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​កម្មវិធី​នេះ​នឹង​ធ្វើ​​ជា​ផែនទី​ព័ត៌មាន​​ដើម្បី​បង្ហាញ​ថា តើ​មាន​បញ្ហា​អ្វី​ខ្លះ​ដែល​កំពុង​ប្រឈម និង​​​ការ​ស្វែង​រក​ដំណោះ​ស្រាយ​។

 

 

Urban Voice កម្មវិធី​សម្លេង​ទីក្រុង រួម​គ្នា​ដោះស្រាយ​បញ្ហា​ក្នុង​ទីក្រុង​

 

 

លោក សឿង សារ៉ន ដែល​ជា​ប្រធាន​តស៊ូ​មតិ​នៃ​អង្គការ​សមាគម​ធាង​ត្នោត បាន​ប្រាប់​ថា កម្មវិធី​នេះ​ជា​គម្រោង​របស់​អង្គការ ដែល​បង្កើត​ឡើង​ក្នុង​គោល​បំណង លើក​កម្ពស់​ការ​អភិវឌ្ឃ​នៅ​ក្នុង​ទីក្រុង​ឲ្យ​កាន់​តែ​ល្អ​ឡើង តាម​រយៈ​ការ​រាយការ​ពី​ព័ត៌មាន​ជុំវិញ​ខ្លួន និង​ភាពមិន​ប្រក្រតី​នៅ​ក្នុង​ទីក្រុង​ដូច​ជា ការ​កក​ស្ទះ​ចរាចរណ៍​នៅ​តាម​ដង​ផ្លូវ គំនរ​សម្រាម​ធំ​ៗ ដាច់​ចរន្ត​អគ្គីសនី​នៅ​តាម​តំបន់​ណាមួយ​ក្នុង​ក្រុង ​តំបន់​មាន​​ទឹក​លិច និង​បញ្ហា​សេវា​ដឹក​ជញ្ជូន​ជា​សាធារណៈ​ជា​ដើម។

 

 

លោក​បាន​បន្ថែម​ថា រាល់​បញ្ហា​ទាំង​អស់​ខាង​លើ​នេះ នឹង​ត្រូវ​បាន​ដោះ​ស្រាយ​ដោយ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​តំបន់​នោះ ឯ​ទិន្នន័យ​​ត្រូវ​បាន​បញ្ចូល​ទៅ​កាន់​វិបសាយ Urban Voice Cambodia ដែល​ជា​កន្លែង​ផ្ទុក​ទិន្នន័យ​ទៅ​កាន់​សាលា​រាជធានី​ភ្នំពេញ។

 

 

សម្រាប់​ព័ត៌មាន​បន្ថែម​ប្រិយមិត្ត​អាច​ចូល​រួម​ក្នុង​ពីធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​កម្មវិធី​នេះ​បាន នៅ​រសៀល​ថ្ងៃ​សុក្រ ទី ៨ ខែ មេសា ឆ្នាំ ២០១៦ នេះ​នៅ​សាកលវិទ្យាល័យភ្នំពេញ​អន្តរជាតិ។

 

ទាញ​យក​ទីនេះសម្រាប់

 

Urban Voice កម្មវិធី​សម្លេង​ទីក្រុង រួម​គ្នា​ដោះស្រាយ​បញ្ហា​ក្នុង​ទីក្រុង​

 

អាន​បន្ត៖ កម្មវិធី​បក​ប្រែ​ពិសេស​របស់​ Microsoft ទោះ​គ្មាន​អ៊ីនធឺណិត​ក៏​ប្រើ​បាន

 

អត្ថបទ៖ រក្សា