តុលាការ​​​កំណត់​​​ថ្ងៃ​​​បើក​​​សវនាការ​​​ជំនុំជម្រះ​​​សម្រាប់​​​ជន​​​សង្ស័យ​​​ដែល​​​វាយ​​​ដំ​​​លើ​​​តំណាង​​​រាស្ត្រ​​​

យោង​​​តាម​​​​​​កាល​​​​វិភាគ​​​ចេញ​​​ដោយ​​​តុលាការ​​​​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ទាហាន​​​បី​​​នាក់​​​ដែល​​​ត្រូវ​​​បាន​​​ចាប់​​​ខ្លួន​​​ក្នុង​​​ខែ​​​វិច្ឆិកា​​​ ពាក់​​​ព័ន្ធ​​​ការ​​​វាយ​​​ដំលើ​​​តំណាង​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ពីរ​​​រូប​​​នៅ​​​ខាង​​​ក្រៅ​​​រដ្ឋ​​​សភា​​​ នឹង​​​បន្ត​​​​​​បើក​​​សវនាការ​​​​​​ នៅ​​​ថ្ងៃ​​​ទី​​​២៨ ខែ​​​មេសា​​​។

អាជ្ញាធរ​​​សើុបអង្កេត​​​បាន​​​បដិសេធ​​​មិន​​​បង្ហាញ​​​ថា តើ​​​​​​បុរស​​​ទាំង​​​នេះ​​​មក​​​ពី​​​អង្គភាព​​​យោធា​​​ណា​​​នោះ​​​ឡើយ​​​​​​ ដោយ​​​អះអាង​​​ថា ​​​ពួក​​​​​​ គេ​​​ផ្ទុះ​​​កំហឹង​​​ ឈាន​​​ដល់​​​ការ​​​​វាយ​​​ដំលើ​​​​តំណាង​​​​​​រាស្ត្រ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​លោក ញ៉យ​​​ ចំរើន ​​​និង​​​លោក គង់ សភា ​អំឡុង​ការ​​​តវ៉ា​​​​​​​​​​​មួយ​នៅ​​​ថ្ងៃ​​​ទី​​​២៦​​​ ខែ​​​តុលា ​​អំពាវ​​​នាវ​​​ឲ្យ​​​ដក​​​លោក ​​​កឹម ​​​ សុខា អនុប្រធាន​​​គណបក្ស​​​ប្រឆាំង​​​ចេញ​ពី​​​តំណែង​​​ជា​​​អនុប្រធាន​​​រដ្ឋ​​​សភា​​​។

ជន​​​សង្ស័យ​​​ឈ្មោះ ចាយ​​​ សារិទ្ធ អាយុ​​​៣៣​​​ឆ្នាំ ម៉ៅ ហឿន អាយុ​​​៣៤​​​ឆ្នាំ​​​ និង​​​ ស៊ុត  វណ្ណនី អាយុ​​​៤៥​​​ឆ្នាំ​​​គឺ​​​ស្ថិត​​​ក្នុង​​​ចំណោម​​​អ្នក​​​តវ៉ា​​​ដែល​​​ទាញ​​​តំណាង​​​រាស្ត្រ​​​ទាំង​​​ពីរ​​​នាក់​​​​​​នេះ​​​ចេញ​​​ពី​​​រថយន្ត​​​របស់​​​ពួក​​​គាត់​​​ ហើយ​​​ជាន់​​ក្បាល​​​​ពួ​​​ក​​​គាត់​​​​យ៉ាង​​​រន្ថើន​​​ជា​​​ហេតុ​​​ធ្វើ​​​ឲ្យ​​​តំណាង​​​រាស្ត្រ​​​ទាំង​​​ពីរ​​​រូប​​​​​​នេះ​​​​​​ស​​​្វះ​​​ស្វែង​​​រក​​​ការ​​​ព្យាបាល​​​ជា​​​បន្ទាន់នៅ​​​​ក្នុង​​​ក្រុង​​​បាង​​​កក។

លោក​​​ ជូង ជូងី មេធាវី​​​ របស់​​​​តំណាង​​រាស្ត្រ​​​ទាំង​​​ពីរ​​​រូប​នេះ​​​បាន​​​លើក​​​ឡើងថា ​​​វា​​​លឿន​​​ ពេក​​​ហើយ​​សម្រាប់​តុលាការ​​​ក្នុង​​​ការ​​​បិទ​​​ការ​​​សើុប​​​អង្កេត​​​របស់​​​​​​ខ្លួន​​​។

លោក​​​មេធាវី​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “មាន​​​មនុស្ស​​​​​​ជា​​​ច្រើន​​​​​​ជាប់​​​ពាក់​​​ព័ន្ធ​​​ ប៉ុន្តែ ខ្ញុំ​​​មាន​​​អារម្មណ៍​​​សោក​​​ស្តាយ​​​ដែល​​​តុលាការ​​​មិន​​​សើុប​​​អង្កេត​​​ដើម្បី​​​ស្វែង​​​រក​​​មនុស្ស​​​ពាក់​​​ព័ន្ធ​​​បន្ថែម​​​ទៀត​​​”។

លោក នាង​​​ បញ្ញា មេធាវី​​​ របស់​​​ចុង​​​ចោទ​​​បាន​​​លើក​​​ឡើង​​​ថា គេបានជូន​ដំណឹង​លោក​​​អំពី​​​ថ្ងៃ​​​បើក​​​សវនាការ​​​រួច​​​ហើយ​​​ ហើយ​​​មាន​​​គម្រោង​​​ចូល​​​រួម​​​ការ​​​បើក​​​សវនាការ​​​នេះ​​​៕ ស៊ុយឈាង​

The post តុលាការ​​​កំណត់​​​ថ្ងៃ​​​បើក​​​សវនាការ​​​ជំនុំជម្រះ​​​សម្រាប់​​​ជន​​​សង្ស័យ​​​ដែល​​​វាយ​​​ដំ​​​លើ​​​តំណាង​​​រាស្ត្រ​​​ appeared first on ខេមបូឌា ដេលី.