សម្តេចតេជោ ហ៊ុន សែន សម្រេចលុបចោល គម្រោងផ្លូវល្បឿនលឿន ទៅកាន់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចលុបចោលគម្រោងសាងសង់ ផ្លូវល្បឿនលឿន (Express Way) ពីភ្នំពេញទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ ដោយសារតែប្រជាពលរដ្ឋមួយចំនួន បានតវ៉ានឹងទាមទារឱ្យធ្វើវេទិកាសាធារណៈ បង្ហាញពីផលប៉ះពាល់។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្គាប់ឱ្យលុបចោលផ្លូវរថភ្លើងពីស្ថានីយ៍រថភ្លើងចាស់ទៅកាន់គីឡូម៉ែត្រលេខ៦ផងដែរ ហើយឱ្យសាងសង់ផ្លូវ នៅលើផ្លូវរថភ្លើងនេះ ពង្រីកជាផ្លូវជាតិឱ្យកាន់តែធំ ការពារការកកស្ទះចរាចរណ៍ ដោយសារតែពេលនេះ មិនមានរថភ្លើងបើកតាមផ្លូវនេះទៀតទេ។

សម្តេចតេជោ ថ្លែងដូច្នេះនៅក្នុងឱកាសអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវអគាររដ្ឋបាលសាលារាជធានីភ្នំពេញនាព្រឹកថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៦នេះ។

សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវកុំឱ្យប្រជាពលរដ្ឋដែលនៅជាប់គម្រោងផ្លូវល្បឿនលឿននេះ មានការព្រួយបារម្ភតទៅទៀត៕

សម្តេចតេជោ ហ៊ុន សែន សម្រេចលុបចោល គម្រោងផ្លូវល្បឿនលឿន ទៅកាន់ព្រលានយន្តហោះ អន្តរជាតិភ្នំពេញ

ប្រភពៈ freshnewsasia