គង់ សំបូរ ប៉ះវេន សុភ័ក្រ រីឯម៉ន ព្រហ្មម៉ាញ ជួបង៉ែត្រ រដ្ឋា វគ្គពាក់កណ្ដាល ផ្តាច់ព្រ័ត្រខ្សែក្រវាត់ K.Cement

ភ្នំពេញ៖ ព្រឹត្តិការណ៍ប្រកួត ដណ្ដើមខ្សែក្រវាត់ជើងឯក K.Cement ទម្ងន់៦០គីឡូក្រាម នៅវគ្គពាក់កណ្ដាល ផ្តាច់ព្រ័ត្រ នៅលើសង្វៀនSEATV នាល្ងាចថ្ងៃសៅរិ៍ ទី៩ ខែមេសា ឆ្នាំ២០១៦ ចុងសប្ដាហ៍នេះ គង់ សំបូរ អ្នកប្រដាល់ ក្លិបកងពលធំ អន្តរាគមន៍លេខ២ ប៉ះជាមួយ វេន សុភ័ក្រ អ្នកប្រដាល់ ក្លិបកងពលតូច ទ័ពឆ័ត្រយោង៩១១ ខណៈ ម៉ន ព្រហ្មម៉ាញ អ្នកប្រដាល់ ក្លិបការិយាល័យ ទី៥កងទ័ពជើងគោក ជួប ង៉ែត្រ រដ្ឋា អ្នកប្រដាល់ ក្លិបតាព្រហ្មមានជ័យ។

សម្រាប់ការប្រកួតលើកនេះ អ្នកណាចាញ់នោះ ហាក់ដូចជាបាត់បង់ខ្សែ ក្រវាត់យ៉ាងដូច្នេះដែរ ព្រោះមិនបានទៅដល់ ផ្តាច់ព្រ័ត្រដណ្ដើម ខ្សែក្រវាត់ គឺបានត្រឹមធ្លាក់ទៅ ដណ្ដើមចំណាត់ថ្នាក់ លេខ៣ប៉ុណ្ណោះ។ ទោះជាយ៉ាងណា វេន សុភ័ក្រ ប្រហែលជាមិនអាចឈ្នះ គង់ សំបូរ នោះឡើយ ព្រោះថា សំបូរ គេវាយល្អជាង។

ចំពោះការជួបគ្នារវាងម៉ន ព្រហ្មម៉ាញ និងង៉ែត្រ រដ្ឋា មានលក្ខណៈតឹងតែងបំផុត ព្រោះថា ពួកគេទាំង២នាក់ ខ្លាំង និងល្អដូចគ្នា។ សម្រាប់ការជួបគ្នា ក្នុងវគ្គពាក់កណ្ដាល ផ្តាច់ព្រ័ត្រនេះ មិនថាអ្នកណាខ្លាំង ឬអន់ជាងអ្នកណាទេ តែប្រហែស និងមើលស្រាលគូប្រកួតនោះ គឺច្បាស់ជាចុះទៅ វាយយកលេខ៣ហើយ។ ឡេះ តើក អ្នកប្រដាល់ក្លិបពុទ្ធសេរីវង្សកីឡា ត្រូវជួបប្រកួតជាមួយ ឡន លឿប អ្នកប្រដាល់ក្លិបកង ពលតូចលេខ៧០ ដោយប្រកួតគ្នា ក្នុងទម្ងន់៦៩គីឡូក្រាម៕

គង់ សំបូរ ប៉ះវេន សុភ័ក្រ រីឯម៉ន ព្រហ្មម៉ាញ ជួបង៉ែត្រ រដ្ឋា វគ្គពាក់កណ្ដាល ផ្តាច់ព្រ័ត្រខ្សែក្រវាត់ K.Cement

គង់ សំបូរ ប៉ះវេន សុភ័ក្រ រីឯម៉ន ព្រហ្មម៉ាញ ជួបង៉ែត្រ រដ្ឋា វគ្គពាក់កណ្ដាល ផ្តាច់ព្រ័ត្រខ្សែក្រវាត់ K.Cement

  • គង់ សំបូរ ប៉ះវេន សុភ័ក្រ រីឯម៉ន ព្រហ្មម៉ាញ ជួបង៉ែត្រ រដ្ឋា វគ្គពាក់កណ្ដាល ផ្តាច់ព្រ័ត្រខ្សែក្រវាត់ K.Cement已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/04/05  Category:កំសាន្ត