ក្រុមអគ្គស្នងការដ្ឋាន នគរបាលជាតិ ប៉ះក្រុមខេត្តព្រះវិហារ នាថ្ងៃស្អែកពានរង្វាន់​ សម្តេចតេជោ ខេត្តព្រះវិហារ

ភ្នំពេញ៖ បើយោងតាមគេហទំព័រ របស់ក្រុមបាល់ទាត់ អគ្គស្នងការដ្ឋាន នគរបាលជាតិ បានចុះថា ក្រោយពីការជួបជុំ ទទួលទានភោជនី អាហារ ជាលក្ខណះមហាគ្រួសារ កីទ្បាក្រោមអធិបតីយ ភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាកម្ពុជា កាលពីល្ងាចមិញ នៅមជ្ឍមណ្ឌលកោះពេជ្រ។

នៅព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ ២០១៦ នេះក្រុមបាល់ទាត់អគ្គស្នងការដ្ឋាន នគរបាលជាតិ បានចេញដំណើរ ទៅខេត្តព្រះវិហារ ដើម្បីត្រៀម លក្ខណៈប្រកួតជាមួយ ក្រុមបាល់ទាត់ខេត្តព្រះវិហារ នៅថ្ងៃស្អែកវេលាម៉ោង ៣:៣០ ក្នុងព្រឹត្តិការណ៍ការប្រកួត ពានរង្វាន់សម្តេចតេជោ ២០១៦។

លោក ដន ជាមន្រ្តីទំនាក់ទំនង ក្រុមបាល់ទាត់ អគ្គស្នងការដ្ឋាន នគរបាលជាតិ បាននិយាយថា ការប្រកួតពានរង្វាន់ សម្តេចតេជោ ២០១៦លើកនេះ តម្រូវឲ្យក្រុមបាល់ទាត់ អគ្គស្នងការដ្ឋាននគរបាលជាតិ ទៅខេត្តព្រះវិហារជួបម្ចាស់ផ្ទះ ប៉ុន្តែមិនមែនជា ការប្រកួតលើក ទឹកដីម្នាក់ម្តងទេ៕