ល្បីថា Minzy របស់2NE1 កំពុងចរចាជាមួយ ផលិតកម្មផ្សេង

កូរ៉េ៖ ខណៈអ្នកគាំទ្រជាច្រើន កំពុងទន្ទឹងរង់ចាំការ ត្រឡប់មកវិញរបស់ 2NE1 ក្រុមចម្រៀងដ៏ល្បីល្បាញ នៅកូរ៉េខាងត្បូង ថ្មីៗនេះ មានដំណឹង ថាសមាជិកក្មេងជាងគេ Minzy កំពុងចរចាជាមួយ ផលិតកម្មផ្សេង ។

ព័ត៌មានពីកាសែតកូរ៉េ Allkpop បានឲ្យដឹងនៅថ្ងៃទី៥ ខែមេសាឆ្នាំ២០១៦ នេះថាតារាចម្រៀង រូបស្រស់វ័យ២២ឆ្នាំនាង Minzy កំពុងតែចរចាជាមួយ ផលិតកម្មផ្សេងមួយទៀត ខណៈក្រុមចម្រៀង 2NE1 ជិតចប់កុងត្រាជាមួយ ផលិតកម្ម YG Entertainment ហើយដំណឹងនេះកាន់តែ ធ្វើឲ្យអ្នកគាំទ្រ ជឿជាក់ថា 2NE1 នឹងបែកបាក់ក្រុម ។

ប្រភពពីខាងក្នុងរបស់ផលិតកម្ម មួយបានប្រាប់ TV Daily ថា “ ការចរចានេះ Minzy អាចគ្រាន់ចង់សាកល្បង សមត្ថភាពខ្លួនឯង តែប៉ុណ្ណោះហើយ ផលិតកម្ម YG Entertainment ក៏មិនទាន់ចេញមុខប្រតិកម្ម នឹងដំណឹងនេះដែរ” ៕

ល្បីថា Minzy របស់2NE1 កំពុងចរចាជាមួយ ផលិតកម្មផ្សេង

ល្បីថា Minzy របស់2NE1 កំពុងចរចាជាមួយ ផលិតកម្មផ្សេង

ល្បីថា Minzy របស់2NE1 កំពុងចរចាជាមួយ ផលិតកម្មផ្សេង