ករុណា ពេជ្រ រិះគន់ក្នុងន័យស្ថាបនា ជើងហោះហើរក្នុងស្រុកថា គ្មានការទទួលខុសត្រូវ

ភ្នំពេញៈ តារាចម្រៀងល្បីឈ្មោះ ប្រចាំផលិតកម្មថោន លោក ករុណា ពេជ្រ នៅពេលថ្មីៗនេះ លោកបានធ្វើការរិះគន់ យ៉ាងចាស់ដៃ វាយប្រហារ ទៅលើក្រុមហ៊ុន អាកាសចរណ៍ ក្នុងស្រុកមួយ ដែលពន្យាពេលហោះហើរ ដោយឲ្យភ្ញៀវរង់ចាំ ជាច្រើនម៉ោង ដោយគ្មានការទទួលខុសត្រូវ ច្បាស់ពីក្រុមហ៊ុនទាល់តែសោះ ។

តារាចម្រៀងរូបនេះ បានសរសេរបង្ហោះនៅលើ Facebook របស់លោក ដោយរិះគន់មិនសំចៃមាត់ថា «លើកទីមួយហើយខ្ញុំ មិនដែលជិះយន្តហោះ ក្នុងស្រុកសោះ .... ដោយសារ អាណិតប៉ា ខ្លាចគាត់ហត់ ពេលជិះឡានហត់ ហើយយូរ ម្យ៉ាងគាត់ឈឺទៀត ទើបសំរេចចិត្តជិះយន្តហោះ ពីសៀមរាប-ភ្នំពេញ តាមជើងហោះហើរកម្ពុជា អង្គរ អ៊ែរ K6 120 ត្រូវហោះម៉ោង ៩:២០ pm បែរជាត្រូវពន្យាឡើងជិត ៤ ម៉ោង ដល់ម៉ោង ០០:៥០ am បានហោះ ឥឡូវមើលសភាពប៉ា សំរាកអាណិតគាត់ខ្លោចចិត្ត ឥឡូវក្រុមហ៊ុនគេថា មិនទាន់ទទួលបាន ដំណឹងថា ហោះម៉ោងប៉ុន្មាន អោយប្រាកដទៀត...»។

លោកបានសរសេររៀបរាប់ទៀតថា « ហ៊ឺ.... នេះហើយ ដែលជាហេតុអាចអោយ បាត់បង់អតិថិជន ដោយខ្វះជំនឿទុកចិត្ត ....  រងចាំពន្យាពេល យូរជាងចាំ ដូរជើងយន្តហោះទៅ អាមេរិច បារាំង កាណាដា អូស្រ្តាលីទៀត ឱ... ក្រុមហ៊ុន កម្ពុជាអង្គរអ៊ែរអើយ បើពន្យាពេលយូរយ៉ាងនេះ ខូចឈ្មោះជើងហោះហើរ ដ៏ទៃទៀតអស់ហើយ ដែលគេខំហោះ ទៀងម៉ោង ទៀងពេលអស់ហើយ ... សង្ឃឹមថាមតិរិះគន់រូបខ្ញុំ និង ប៉ារបស់ខ្ញុំនេះ និងមិនធ្វើឲ្យក្រុមហ៊ុន បងអន់ចិត្ត និង ខិតខំរិះរក បំរើសេវាកម្មល្អ ជូនភ្ញៀវដែលគាំទ្រ ក្រុមហ៊ុនបន្តទៀត .... មិនអាចធ្វើអ្វីបាន ក្រៅពីអង្គុយចាំ ព្រោះស្អែកព្រលឹម មានការងារ ដែលត្រូវធ្វើទៀត ហើយក៏មិនអាច ដូរជើងហោះហើរ បានទៀត... » ។

ទន្ទឹមជាមួយនិងសាររិះគន់នោះ ដែលលោកក៏បានបញ្ជាក់បន្ថែមថា ការរិះគន់នេះ គឺគ្រាន់តែ ក្នុងន័យស្ថាបនា និងនិយាយ បែបបញ្ចើចបញ្ចើ ទៅដល់អ្នកសារព័ត៌មានថា « មតិរបស់ខ្ញុំ និង ប៉ារបស់ខ្ញុំ គ្រាន់តែជាការរិះគន់ ក្នុងន័យស្ថាបនាប៉ុណ្ណោះ ព្រោះខ្ញុំចង់ឃើញ ជើងហោះហើរក្នុងស្រុក មានជារៀងរហូត ... ហើយខ្ញុំនៅតែបន្តការគាំទ្រ ក្រុមហ៊ុននេះដដែល.. ហើយក៏អរគុណ បងសារព័ត៌មាន ដែលជួយផ្សាយបន្ត រឿងចឹងជួយបន្ថែមណាស់ ដល់ពេលរាល់គ្រប់សកម្មភាព សប្បុរសធម៌ និងការងារសង្គមយ៉ាងច្រើន ដែលខ្ញុំបានធ្វើជាមួយ មិត្តភក្តិ សិល្បៈករ និង ប្រជាជនខ្មែរទូទៅ មិនដែលឃើញមាន ខាងសារព័ត៌មានណា ជួយផ្សាយ បំផុសបំផុលសោះ...!! » ៕