ស្ត្រីឥណ្ឌាសម្រាល បានកូនស្រីប្រាំនាក់ ដោយមិនដឹងខ្លួន ព្រោះមិនធ្លាប់ឆ្លុះអេកូ

ឥណ្ឌា៖ ស្ត្រីវ័យ២៥ឆ្នាំឈ្មោះ Manita Singh សម្រាលបានកូនស្រីប្រាំនាក់ ក្នុងរយៈពេលមួយម៉ោង កន្លះតែប៉ុណ្ណោះ ដោយមិនដឹងខ្លួន ព្រោះនាងមិនធ្លាប់ឆ្លុះ អេកូឡើយ ហើយគិតថាខ្លួន មានកូនតែម្នាក់ ។

ព័ត៌មានពីAsia News បានឲ្យដឹងនៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៦ នេះថា កូនស្រីទាំង៥នាក់របស់ Manita Singh មានអាយុទើបតែជាង ប្រាំមួយខែ ប៉ុណ្ណោះ ប៉ុន្តែគ្រូពេទ្យប្រាប់ថា ក្មេងទាំង៥មានសុខភាពល្អ និងម្នាក់ៗមានទំងន់ ជាងមួយគីឡូក្រាម វាជារឿងដ៏រីករាយ សម្រាប់គ្រូពេទ្យ និងឪពុកម្តាយក្មេង ។ លោក  Mahesh វ័យ២៦ឆ្នាំ ជាឪពុករបស់ក្មេង បាននិយាយទាំងរីករាយថា “ ខ្ញុំសប្បាយចិត្តណាស់ ដែលព្រះប្រទានកូន ដល់ទៅប្រាំនាក់ ដល់ពួកយើង ដើម្បីជួសមកវិញក្រោយកូនប្រុស ដំបូងរបស់ពួកយើងម្នាក់ បានស្លាប់កាលពី២ឆ្នាំមុន ខ្ញុំនឹងចិញ្ចឹមកូន ទាំង៥ឲ្យមានអនាគតល្អ” ។

លោក វេជ្ជបណ្ឌិត  Tekam បាននិយាយថា នេះជាករណីទីមួយ នៅក្នុងតំបន់ដែលក្រុម លោកជួយសម្រាលទារក បានរហូតដល់ទៅ ៥នាក់ តាមបែបធម្មជាតិ ហើយលោកនិងគ្រូពេទ្យ ទាំងអស់សប្បាយចិត្តណាស់ ដែលអាចជួយ ម្តាយនិងកូនដោយសុវត្ថិភាព៕

ស្ត្រីឥណ្ឌាសម្រាល បានកូនស្រីប្រាំនាក់ ដោយមិនដឹងខ្លួន ព្រោះមិនធ្លាប់ឆ្លុះអេកូ